ក្រោយពេលសម្រាលកូនរួច អ្នកនឹងអាចប្រឈម មុខនឹងរឿងអ្វីខ្លះ?

នៅពេលដែលអ្នកពរពោះ និងក្រោយពេលដែលអ្នក សម្រាលរួចមានរឿងជាច្រើន ដែលអាចកើតមានលើខ្លួនអ្នក ហើយមានអ្នកខ្លះមិនបាន យល់ដឹងពីរឿងទាំងនោះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ភ័យ ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីអ្វីដែល អ្នកអាចនឹងជួបប្រទះក្រោយ ពេលដែលអ្នកបង្កើតកូនរួច។ តើមានអ្វីខ្លះទៅ?

អ្នកនឹងអាចមានជំងឺទល់លាមក ហើយបើលឿនបំផុតក្រោយ៣ថ្ងៃ ទើបអ្នកអាចបត់ជើងធំបាន ហើយក៏មិនងាយស្រួលបត់ ដូចពេលដែលអ្នកមិនទាន់ សម្រាលកូនរួចដែរ។

អ្នកនឹងចាប់ផ្តើមឈឺចង្កេះ ឬឈឺខ្នង ដោយក្រោយពេល ដែលអ្នកអោនបន្តិច នោះអ្នកនឹងមិនអាចងើប ឡើងមកវិញស្រួលទេ។
អ្នកនឹងមានអារម្មណ៍មិនចង់ដើរ ហើយចង់តែអង្គុយ ឬគេងនៅមួយកន្លែង។

រាងអ្នកនឹងប្រែប្រួល ដោយមិនអាចស្លៀកពាក់ ខោអាវដែលរឹបនោះទេ ព្រោះវាចេញសាច់កង់ៗ អាក្រក់មើលខ្លាំងណាស់។

អ្នកនឹងមានអារម្មណ៍ឆាប់មួលម៉ៅ ហើយទោះជាគ្មានរឿង ដែលអាចធ្វើឲ្យអ្នកមាន អារម្មណ៍បែបនេះ ក៏អ្នកអាចមានបានដែរ។

អ្នកនឹងមិនចូលចិត្ត ចេញទៅដើរលេងខាងក្រៅឡើយ ដោយខ្លាចអ្នកដទៃឃើញ ហើយសើចចំអកពីរូបរាងរបស់ខ្លួន។

រាងកាយអ្នកនឹង ចាប់ផ្តើមមានក្លិនមិនល្អ ដែលធ្វើឲ្យអ្នកមិនចង់នៅ ជិតអ្នកដទៃឡើយ។

អ្នកនឹងតែងតែមានជំងឺ ប៉ុន្តែជំងឺទាំងនោះមិនធ្ងន់ធ្ងរទេ គឺជាជំងឺដែលអាចព្យាបាលបាន។

មុខអ្នកអាចនឹងប្រែជា លឿងបានក្រោយពេល ដែលអ្នកសម្រាលរួច ប៉ុន្តែបើអ្នកចេះបរិភោគអាហារដែលប៉ូវ នោះមុខអ្នកនឹងប្រែជា ក្រហមវិញហើយ៕

ក្រោយពេលសម្រាលកូនរួច អ្នកនឹងអាចប្រឈម មុខនឹងរឿងអ្វីខ្លះ?

ប្រភព៖ គេហទំព័រ www.health.com.kh

  • ក្រោយពេលសម្រាលកូនរួច អ្នកនឹងអាចប្រឈម មុខនឹងរឿងអ្វីខ្លះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កំសាន្ត