គោលការណ៍ ៩​យ៉ាង ដើម្បី​ទប់ស្កាត់​ស្បែក​ស្ងួត​

អ្នកគួ​រលាប​ក្រែម​បំប៉ន​ស្បែក នៅពេល​ដែល​ស្បែក​នៅ​សើ​ម ដើម្បី​ឲ្យ​វា​ស្រូប​យក​ជាតិ​បំប៉ន​ចាំបាច់​ច្រើន​។ នៅពេល​ស្បែក​របស់​អ្នក​ស្ងួត វា​តែង​បង្ហាញ​ស្នាម ឬ​ស្រទាប់​ស្បែក​ស្ងួត ជាពិសេស​នោះ ត្រង់​បាតដៃ កែង ជើង ភ្នែកគោរ​ជាដើម​។ ក្រៅពីនេះ វា​ក៏​អាច​បង្ហាញ​នៅ​ត្រង់​ពោះ គូទ និង​បាតជើង​ផងដែរ​។​ ​ខាងក្រោម​នេះ​ជា​ការណែនាំ​មួយ​ចំនួន ដើម្បី​ជួយ​ព្យាបាល​អាការ​ខាងលើ​។​​
១-​មិន​ត្រូវ​ងូតទឹ​កក្តៅ ដោយ​ក្បាល​ផ្កាឈូក ក្នុង​រយៈពេល​យូរ​ពេក​ទេ ពីព្រោះ​ទឹ​កក្តៅ នឹង​ធ្វើ​ឲ្យ​ជាតិ​ប្រេង​នៅលើ​ស្បែក​បាត់បង់ ហើយ​ប្រសិនបើ ​អ្នក​ងូតទឹក​បែបនេះ​យូរ ស្បែក​របស់​អ្នកនឹង​ស្ងួត​។ អ្នក​អាច​ងូតទឹក​ក្តៅ​ត្រឹម ៥ ទៅ ១០​នាទី ក្នុង​មួយ​ថ្ងៃ ជា​ការប្រសើរ​។​​​
២-​ប្រើប្រាស់​ហ្វូម ឬ​ក្រែម​ងូតទឹក​មាន​ជាតិ​បំប៉ន​សំណើម​ជំនួស​ផលិតផល ដែល​មាន​ជាតិ​ខាត់​ជម្រះ​ខ្ពស់​។
​​​៣-​អ្នកគួ​រលាប​ក្រែម​បំប៉ន​នៅពេល​ស្បែក​សើម​។ ក្រោយ​ពី​ងូតទឹក អ្នកគួ​រលាប​ក្រែម​លើ​ស្បែក​។ ឬ​ប្រើ​កន្សែង​សើម​ផ្តិត​លើ​ស្បែក​មុន​ពេល​លាប​ក្រែម​។ នៅពេល​លាប​ក្រែម​អ្នកគួរ​ម៉ាស្សា​ឲ្យបាន​ពី ៣​ទៅ​៥​នាទី ដើម្បី​ឲ្យ​វា​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្បែក​។​​​
៤-​ចូរ​ស្វែងរក​ប្រភេទ​ក្រែម​ដែល​សមស្រប ជាមួយ​ស្បែក​ស្ងួត​។ ចូរ​អាន​ឲ្យបាន​ច្បាស់​ហើយ​ត្រូវ​ចាំ​ថា ផលិតផល​សម្រាប់​ស្បែក​ស្ងួត​នឹង​មាន​សមាសធាតុ​ខាងក្រោម​៖
​​-​សេ​រ៉ា​មី​ដ (Ceramides) ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​ទឹក និង​ធ្វើឲ្យ​ស្បែក​ទន់​។ សេ​រ៉ា​មី​ដ អាច​ជួយ​ការពារ​ស្រទាប់​ខាងក្រៅ របស់​ស្បែក​។
​​-​ឡា​ណូ​លីន (Lanolin) ប្រេង​រ៉ែ និង​ប្រេង​អំបិល ជា​សារជាតិ​ដែល​ជួយ​ឲ្យ​ស្បែក រក្សា​ជាតិ​ទឹក​នៅ​ពេល​ងូតទឹក​។​​​
៥-​លាប​ក្រែមការពារ​កម្តៅថ្ងៃ ត្រង់​កន្លែង​ដែល​អាច​ប៉ះ​កម្តៅ ព្រះអាទិត្យ​នៅ​ពេល​អ្នក​ទៅ​ក្រៅ​។ ក្រែម SPF 15 សមស្រប​ជាមួយ​ស្បែក​ស្ងួត​។​​
៦-​គួរប្រើ​ម៉ាស់​បាញ់​ចំហាយ​ទឹក បង្កើតបាន​ជា​សន្សើម​នៅក្នុង​ផ្ទះ ជាពិសេស​នៅពេល​ដែល​អ្នកប្រើប្រាស់​ម៉ាស៊ីន ត្រជាក់ ឬ​នៅក្នុង​រដូវរងា ដែល​បរិយាកាស​ក្នុងផ្ទះ​មាន​សភាព​ស្ងួត​។​​​
៧-​ប្រើប្រាស់​សម្លៀកបំពាក់ ដែល​ធ្វើឡើង​ពី​កប្បាស ឬ​ធ្វើ​ពី​សរសៃ​ធម្មជាតិ​ដទៃទៀត​។ គួរ​ចៀសវាង​ក្រណាត់​ធ្វើ​ពី​សរសៃ​នានា ដែល​ធ្វើឡើង​ពី​គីមី ឬ​សម្លៀកបំពាក់​ដែល​ស្អុះស្អាប់​។
​​​៨-​ផឹកទឹក​ឲ្យបាន​ច្រើន​។
​​​៩-​ទទួលទាន​អាហារ​ដែល​មាន អូ​មេហ្គា​-៣ ដូចជា​ប្រភេទ​ត្រី​ទឹក​ត្រជាក់ (​ត្រីសូ​ម៉ុង ត្រី​អណ្តាតឆ្កែ និង​ត្រី​សា​ឌី​ន​) ផ្លែ​វ៉​ល​ណាត់ ព្រោះថា​អាស៊ីដ ​ខ្លាញ់​ចាំបាច់​នឹង​ជួយ​ដល់​ការរក្សា​ជាតិ​ប្រេង​ធម្មជាតិ​នៅលើ​ស្បែក​៕

ប្រភព៖ iknow

  • គោលការណ៍ ៩​យ៉ាង ដើម្បី​ទប់ស្កាត់​ស្បែក​ស្ងួត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: