iPhone SE នឹងដាក់លក់នៅឥណ្ឌា ថ្ងៃទី៨ មេសា

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple នឹងចាប់ផ្តើមលក់នូវ ស្មាតហ្វូនចុងក្រោយរបស់ខ្លួន iPhone SE នៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នេះបើយោងតាម Redington India ដែលចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ។

សម្រាប់ស្មាតហ្វូន iPhone SE នឹងត្រូវដាក់លក់ ក្នុងប្រទេសមួយនេះចំនួន ៣០០០ គ្រឿង ។

Apple កន្លងមកបានប្រកាសថា ឥណ្ឌាជាប្រទេសទី២ ដែលត្រូវបានដាក់លក់ iPhone SE នៅដើមខែមេសា ដោយតម្លៃស្មាតហ្វូននេះ លក់ចេញ ក្នុងតម្លៃ ៥៨៤ដុល្លារអាម៉េរិកសម្រាប់ទំហំ ១៦ជីហ្គាបាយ ។

ក្រៅពីប្រទេសឥណ្ឌា នៅមាន អាបានៀ អែនដូរ៉ា អូទ្រីស បារ៉ែន ប៊ែលហ្សិក ប៊ូស្នៀ ប៊ុលការី ក្រូអាត ដាណឺម៉ាក អេស្តូនៀ ហ្វាំងឡង់ ក្រិក ជ័រសី ហុងការី អ៊ីសលែន អៀរឡង់ អ៊ីតាលី កូសូវ៉ូ គុយវ៉ែត និងបណ្តាប្រទេសជាច្រើនទៀត នៅលើពិភពលោក ៕

iPhone SE នឹងដាក់លក់នៅឥណ្ឌា ថ្ងៃទី៨ មេសា