Nissan ប្រកាសប្រមូលរថយន្ត ដែលមានបញ្ហា ត្រង់បូមប្រេងឥន្ធនៈ

បច្ចេកវិទ្យា៖ រថយន្ត 2014 Nissan Rogue បានប្រកាសហៅរថយន្តរបស់ខ្លួនវិញ បន្ទាប់ពីមានបញ្ហា ត្រង់បូមប្រេងឥន្ធនៈ ។

យោងតាម autoguide ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្រាប់រថយន្តដែលផលិតឡើងនៅ ចន្លោះថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៣ និង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ និង ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៤ ដល់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ដែលរងនូវផលប៉ះពាល់ ។

ក្រុមអ្នកផលិតរថយន្ត ជប៉ុនបានឲ្យដឹងថា រថយន្តទាំងនេះ មានបញ្ហាត្រង់បូមប្រេងឥន្ធនៈ ដែលធ្វើឲ្យការបូមប្រេងឥន្ធនៈ យកមកដំណើរការ មានការបរាជ័យ និងបង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រុមហ៊ុន នីសាន់ ក៏បានប្រកាសផងដែរថា សម្រាប់រថយន្តដែលមានបញ្ហានេះ ម្ចាស់រថយន្តអាចយករថយន្តនោះ ទៅជួសជុស ដោយឥតគិតថ្លៃ។

រថយន្តដែលរងនូវផលប៉ះពាល់មាន ចំនួន ៤៦.៦៧១ គ្រឿង ដែលបានប្រកាសហៅត្រឡប់មកវិញ ហើយនេះមិនមែនជាលើកទី១ ដោយកាលពីឆ្នាំទៅ ក្រុមហ៊ុនបានប្រកាស ប្រមូលរថយន្តចំនួន ៧៦.០០០ គ្រឿង ដែលមានបញ្ហាស្រដៀងគ្នានេះ តែមិនមានអ្នករងគ្រោះឬបាត់បង់ជីវិត ជាមួយនឹងបញ្ហានេះឡើយ៕

Nissan ប្រកាសប្រមូលរថយន្ត ដែលមានបញ្ហា ត្រង់បូមប្រេងឥន្ធនៈ