ម៉ន វិរៈ ប៉ះដណ្ដើម ខ្សែក្រវាត់ Naga Worldទម្ងន់ ៥៤គ.ក្រ ដើម្បីសង្វៀន កំបូលនារសៀល ថ្ងៃសៅរ៍

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ អប្សរា សហការឧបត្ថម្ភ ដោយណាហ្គាវើល នឹងរៀបចំការប្រកួត ដណ្ដើមខ្សែក្រវាត់ Naga World ទម្ងន់៥៤គ.ក្រ នៅលើសង្វៀនកំបូល នៅទីតាំងថ្មី របស់សង្វៀនអប្សរា(Apsara)  នារសៀលថ្ងៃសៅរ៍ទី២៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ អ្នកប្រដាល់ ម៉ន វិរៈ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ Pha Yanorn ដើម្បី ដណ្ដើមខ្សែក្រវាត់Naga Worldទម្ងន់៥៤គ.ក្រនេះ ។

លោក ស៊ាន វិសុទ្ធ អគ្គនាយក ទូរទស្សន៍អប្សរា បានមានប្រសាសន៍ នៅក្នុងសន្និសីទ សារព័ត៌មាននា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នៅស្ថានីយ ទូរទស្សន៍អប្សរាថា ដោយមានការជួយឧបត្ថម្ភ របស់ណាហ្គាវើល ព្រឹត្តិការណ៍ ប្រកួតដណ្តើមខ្សែក្រវាត់នេះ នឹងក្លាយជាព្រឹត្តិការណ៍ នៅសង្វៀនអប្សរាថ្មី រៀងរាល់៣ខែម្តង ក្រៅពីការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ ដែលមានជារៀងរាល់ខែនោះ។

ព្រឹត្តិការណ៍ប្រដាល់ធំ ដ៏ទាក់ទាញចំនួន៣លើក ហើយទាំងលើកនេះ ដោយទទួលបានការ គាំទ្រច្រើនពីសាធារណជន ចំពោះព្រឹត្តិការណ៍លើកទី១ បានធ្វើការអបអរសាទរ ថ្ងៃជ័យជំនះ៧មករា នៅទីរួមខេត្តព្រះសីហនុ ហើយលើកទី២ បានធ្វើការអបអរ បុណ្យចូលឆ្នាំចិន និងលើកទី៣ នៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ ដែលជាការប្រកួតដណ្ដើម ខ្សែក្រវាត់ណាហ្គាវើលនេះ ដោយលោកជឿជាក់ថា នឹងទទួលបានការគាំទ្រ ពីមហាជនមិនខាន។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់អះអាងថា ការប្រកួតដណ្តើមខ្សែក្រវាត់ Naga World និងការប្រកួតលក្ខណៈមិត្តភាព អន្តរជាតិនៅ សង្វៀន កំពូលសង្វៀនថ្មីរបស់ ទូរទស្សន៍ Apsara ជាព្រឹត្តិការណ៍មួយ ដ៏សំខាន់ថ្មី១ទៀត ដែលជាការបញ្ជាក់នូវ ការបោះជំហានរបស់វិស័យ កីឡាប្រដាល់នៅកម្ពុជា ពិសេសប្រដាល់ក្បាច់គុន បុរាណខ្មែរ ហើយក៏ជាការបោះជំហាន ទៅរកចំណុចថ្មីៗ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ជីវភាព កីឡាករប្រដាល់ផងដែរ។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានសំណូមពរចំពោះគណៈកម្មការ បច្ចេកទេស ត្រូវខិតខំបំពេញការងារ ដោយភាពទទួលខុសត្រូវ ខ្ពស់ ទាំងការកាត់ក្តី ការផ្តល់ពិន្ទុ គឺត្រូវតែមានភាព សុក្រឹត យុត្តិធម៌ ឈ្នះឲ្យឈ្នះ ចាញ់ឲ្យចាញ់ មិនថាគូខ្មែរ  ឬគូអន្តរជាតិទេគឺ  ត្រូវតែសុក្រឹត។ ជាមួយគ្នានេះ លោកក៏បានព្រមាន ដល់កីឡាករទាំងអស់ ត្រូវតែគោរពវិន័យ តាមបទបញ្ជាប្រកួត ក៏ដូចជាក្រម សីលធម៌កីឡាករ ឲ្យបានខ្ជាប់ខ្ជួនទាំងអត្តចរិត ទាំងកាយសម្បទាតាំងពី  ក្បាលរហូតដល់ចុងជើង ហើយក៏ត្រូវតែ ប្រកួត ឲ្យអស់ពីសមត្ថភាព និងមានការទាក់ទាញផងដែរ៕

ម៉ន វិរៈ ប៉ះដណ្ដើម ខ្សែក្រវាត់ Naga Worldទម្ងន់ ៥៤គ.ក្រ ដើម្បីសង្វៀន កំបូលនារសៀល ថ្ងៃសៅរ៍

ម៉ន វិរៈ ប៉ះដណ្ដើម ខ្សែក្រវាត់ Naga Worldទម្ងន់ ៥៤គ.ក្រ ដើម្បីសង្វៀន កំបូលនារសៀល ថ្ងៃសៅរ៍

ម៉ន វិរៈ ប៉ះដណ្ដើម ខ្សែក្រវាត់ Naga Worldទម្ងន់ ៥៤គ.ក្រ ដើម្បីសង្វៀន កំបូលនារសៀល ថ្ងៃសៅរ៍