RX 450h F Sport ជម្រើសល្អសម្រាប់អ្នក ចង់បានរថយន្តដែល មានរាងសិចស៊ី

បច្ចុប្បន្ន វត្តមានរថយន្ត ដែលដាក់តាំងលក់លើទីផ្សារ មានភាពសម្បូរបែប មានរូបរាង និងគុណភាពមិនចាញ់គ្នា ប៉ុន្មានឡើយ។

RX 450h F Sport ជម្រើសល្អសម្រាប់អ្នក ចង់បានរថយន្តដែល មានរាងសិចស៊ី

ដោយឡែកបើក្រឡេកទៅមើលរថយន្តរបស់Lexusសម្រាប់ម៉ូដែលឆ្នាំ២០១៦គឺLexusRX450hFSport ត្រូវបានមហាជននានាទទួលស្គាល់ថាជារថយន្តដែលមានរូបរាងទាក់ទាញបំផុតក្នុងចំណោមរថយន្តរបស់Lexus។វាជារថយន្តប្រភេទទ្វា៥ ហើយមានលក្ខណៈទូលាយសម្រាប់ផ្ទៃខាងក្នុងហើយរថយន្តម៉ូដែលនេះវា អាចផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចបើកបរបានគ្រប់ស្ថានភាព ផ្លូវ។

RX 450h F Sport ជម្រើសល្អសម្រាប់អ្នក ចង់បានរថយន្តដែល មានរាងសិចស៊ី

ចំពោះផ្នែកម៉ាស៊ីន រថយន្តម៉ូដែលនេះមានបំពាក់នូវម៉ាស៊ីនប្រភេទ V6 ចំណុះ ៣,៥លីត្រ កម្លាំង ៣០៨សេះ ដែលធ្វើឲ្យវាអាចមានសន្ទុះពី ០ដល់ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេលតែ៧,៩វិនាទីតែប៉ុណ្ណោះ។ក្នុងនោះដែរRX450hFsportអាចរត់បានក្នុងល្បឿនសុវត្ថិភាព ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

RX 450h F Sport ជម្រើសល្អសម្រាប់អ្នក ចង់បានរថយន្តដែល មានរាងសិចស៊ី

មិនត្រឹមតែអាចបើកបរបានស្រួលជាមួយម៉ាស៊ីនដ៏ធំនោះទេRX450hFSportក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពនានាដូចជាពោងចំនួន ១០កន្លែងនៅក្នុងរថយន្តប្រព័ន្ធហ្វ្រាំងចាប់កង់ទាំងបួនECBប្រព័ន្ធចាប់ហ្វ្រាំងមិនឲ្យវេរថយន្តABSនិងប្រព័ន្ធបន្ថយសម្ពាធហ្រ្វាំង EBD ។ ចំពោះតម្លៃ គឺចាប់ពីជាង ៦ម៉ឺនដុល្លារឡើងទៅ (តម្លៃបរទេស)

RX 450h F Sport ជម្រើសល្អសម្រាប់អ្នក ចង់បានរថយន្តដែល មានរាងសិចស៊ី

ប្រភព៖ សប្បាយ