ដើមឈើដែលមាន អាយុកាលជាង ៥ពាន់ឆ្នាំ

ញូវយ៉ក៖  តាមរយៈរូបភាពដើមឈើងាប់នេះ គេសន្និដ្ឋានថាវាប្រហែលជា មានសរីរាង្គជីវិត បម្រុងអ្វីមួយ នៅក្នុងដើមរបស់វា ព្រោះវាអាច បន្តអាយុកាល បានជាង៥ពាន់ឆ្នាំ មកហើយ។

ប្រីស្តល់ខោន គឺជាប្រភេទឈើស្រល់ ដុះនៅដីកម្ពស់ចន្លោះពី ១៥២៤ម៉ែត្រ ទៅ៣០៤៨ម៉ែត្រ ឯណោះ ដោយរងចរន្តខ្យល់ បក់ត្រជាក់ក្រោមសូន្យ។ ដោយសារតែខ្សត់ភ្លៀង ជាទូទៅរុក្ខជាតិនេះ បានលូតលាស់បែកមែក សាខា៥មែក និងមានពណ៌ខៀវ ស្រងាត់បានរយៈពេល៤០ឆ្នាំ។

ដើមឈើនេះមានអាយុកាលវែងដោយសារវា អាចស្រូបយកសារធាតុ រលួយនៃរុក្ខជាតិ ងាប់ក្បែរ មកចិញ្ចឹមជីវិត។ ដើមឈើនេះស្ថិតនៅ តំបន់ភ្នំទឹកកក ឬភ្នំសភាគខាងកើត នៃរដ្ឋកាលីហ្វ័រនីញ៉ា មានអាយុកាល ៥០៦៣ឆ្នាំ មកហើយ រីឯមួយដើមទៀតមានអាយុ ៤៨៤៤ឆ្នាំ៕

ដើមឈើដែលមាន អាយុកាលជាង ៥ពាន់ឆ្នាំ

ដើមឈើដែលមាន អាយុកាលជាង ៥ពាន់ឆ្នាំ