បរិភោគ ប៉េង​ប៉ោះ រាល់ថ្ងៃ មាន​ប្រយោជន៍​ចំពោះ សុខភាព និង សម្រស់​

ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Lycopene ដ៏​ច្រើន ដែល​ជា​អង់​ទី​អុកស៊ី​ដង់​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​មួយ​ប្រភេទ​ក្នុង​ ការទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំអោយ​បង្ក​ជំងឺមហារីក​បាន​។

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សុខភាព​យ៉ាងសំខាន់​នៃ​ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ ៖

ការពារ​ប្រឆាំង​នៃ​ការ​កក់ឈាម​ក្នុង​សរសៃឈាម​៖ ការសិក្សា​ផ្សេង​មួយទៀត បានឱ្យដឹងថា ការ​ទទួលទាន ទឹក​ប៉េងប៉ោះ ០,២៣​លីត្រ ជា​រៀងរាល់ថ្ងៃ  អាច​កាត់បន្ថយ​ការប្រមូលផ្តុំ​នៃ​កោសិកា​ឈាម ដែល​ធ្វើឱ្យ​សរសៃឈាម​របស់​អ្នក​ដើរ​បាន​ស្រួល​ធម្មតា​។​

​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​៖ ផ្លែ​ប៉េងប៉ោះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា​៖ សារធាតុ niacin សារធាតុ folate និង​វីតាមីន B6 ដែល​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ បេះដូង​។​យោងតាម​ការសិក្សា​មួយទៀត បានបង្ហាញ​ថា ស្ត្រី​ដែល​ទទួលទាន​ផ្លែ​ប៉េងប៉ោះ ៧​ទៅ​១០​ផ្លែ ក្នុង​១​សប្តាហ៍ អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​បាន ២៩​ភាគរយ​។​

​ការពារ​ការ​ខូច​ប្រព័ន្ធ​DNA៖ ផ្លែ​ប៉េងប៉ោះ មាន​ផ្ទុក​នូវ​សារធាតុ​ការពារ​ប្រតិកម្ម​អ៊ុក​ស៊ីត​ខ្ពស់់​ដូច​ជា​៖ វីតាមីន C និង វីតាមីន A​។ វីតាមីន​ទាំងនេះ  ធ្វើការ​ការពារ​ប្រព័ន្ធ DNA មិន​ខូច និង អាច​ការពារ​ពី​ជំងឺ​ចាស់​ជាង​វ័យ​។​

​ការពារ​ជំងឺមហារីក​៖ យោងតាម​ការសិក្សា​ជា​ច្រើន​បាន​សន្និដ្ឋានថា ផ្លែ​ប៉េងប៉ោះ​ដែល មនុស្ស​ទទួលទាន និង ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ នៃ​ជំងឺមហារីក ជាពិសេស សួត ក្រពះ និង មហារីក​ក្រពេញ​ឈ្មោល ៕​

ម្យ៉ាងវិញទៀត​៖ ប្រសិនបើ​អ្នក​ផឹកទឹក​ប៉េងប៉ោះ ១​កែវ មួយ​ថ្ងៃ​នឹង​អាច​ជួយ​អ្នក​កាត់បន្ថយ​ជំងឺ​បេះដូង​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក និង ជំងឺ​ជរា​ភ្លេច​ភ្លាំង​៕

ប្រភព៖ cen

  • បរិភោគ ប៉េង​ប៉ោះ រាល់ថ្ងៃ មាន​ប្រយោជន៍​ចំពោះ សុខភាព និង សម្រស់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: