របៀប​ងូតទឹក​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​

មាន​មនុស្ស​មួយចំនួន​មាន​បញ្ហា​សុខភាព​មួយផ្នែក​គឺ​ដោយសារតែ​ងូតទឹក​ខុស​របៀប ចេះ​តែ​ងូត ទើប​នាំ​ផលវិបាក​ដល់​ខ្លួន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ក្រោយពេ​ល​ងូតទឹក​រួច​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

មិន​ត្រូវ​ងូត​ក្រោយ​ម៉ោង​៩​យប់​
នៅ​ពេល​ព្រឹក អ្នក​មិន​ត្រូវ​ងូតទឹក​ត្រជាក់​នោះទេ ហើយ​ពេល​យប់​អ្នក​ក៏​មិន​ត្រូវ​ងូតទឹក​ហួស​ពី​ម៉ោង​៩​ដែរ ទោះបីជា​អ្នក​រវល់​យ៉ាងណាក៏ដោយ​ក៏​អ្នក​ត្រូវ​តែ​ងូត​ឲ្យ​មុន​ម៉ោង​៩​ដែរ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​

២៥​អង្សា​សេ​នៃ​ទឹក​ពេល​អាកាសធាតុ​ក្តៅ​
ប្រសិន​ជា​អ្នក​ប្រើ​សីតុណ្ហភាព​នៃ​ទឹក​លើសពី​២៥​អង្សា​សេ​សម្រាប់​ងូតទឹក នោះ​វា​នឹង​ធ្វើឲ្យ​ស្បែក​អ្នក​ស្ងួតខ្លាំង រន្ធ​ញើស​បើក​ធំ ដែល​អាច​ធ្វើឲ្យ​វា​ឆាប់​ចាស់បាន ដូចនេះ​អ្នក​មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​ពេក​ទេ​ពេល​ដែល​អាកាសធាតុ​ក្តៅ​។​

ចំនួន​នៃ​ការ​ងូតទឹក​
ការកំណត់​រយៈពេល​ងូតទឹក​គឺ​ត្រូវតែ​មើល​ទៅ​តាម​មនុស្ស មាន​អ្នកខ្លះ​មិន​អាច​ងូតទឹក​ច្រើន រី​ឯ​អ្នកខ្លះ​ទៀត​អាច បើ​អ្នក​ងូតទឹក​មួយ​ថ្ងៃ​ម្តង ហើយ​ស្បែក​អ្នក​ស្ងួត រមាស់ អ្នក​គួរតែ​កាត់បន្ថយ​ចំនួន​នៃ​ការ​ងូត​ទើបបាន​។​

មិន​ត្រូវ​ងូត​ហួស​ពី​១៥​នាទី​
ជាធម្មតា​រយៈពេល​នៃ​ការ​ងូតទឹក​គឺ​មិន​ត្រូវ​ឲ្យ​ហួស​ពី​១៥​នាទី​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​បាន ប៉ុន្តែ​អ្នក​អាច​មើល​ទៅ​តាម​ស្ថានភាព​នៃ​សុខភាព​អ្នក​ដើម្បី​កំណត់​រយៈ​នៃ​ការ​ងូតទឹក​បាន​។​

លុបមុខ​មុន​កក់សក់ មុន​សម្អាតខ្លួន​
នៅពេល​ដែល​ងូតទឹក​មាន​៣​ដំណាក់កាល ដំបូង​អ្នក​ត្រូវតែ​លុបមុខ​សិន ព្រោះ​នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ងូតទឹក សីតុណ្ហភាព​នឹង​ឡើង​ខ្ពស់ រន្ធ​ញើស​នឹង​បើក​ធំ ដូចនេះ​បើ​អ្នក​លាងមុខ​ចុងក្រោយ​គេ សារធាតុ​កង្វក់​ទាំងឡាយ​នឹង​រត់​ចូល​ទៅ​មុខ​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​កើតមុន​យ៉ាង​ងាយ​បំផុត​៕

ប្រភព៖​health

  • របៀប​ងូតទឹក​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: