លោក​អភិបាលខេត្ត​ព្រៃវែង បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់​ដរ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ​រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មកហើយ

លោក​អភិបាលខេត្ត​ព្រៃវែង បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់​ដរ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ​រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មកហើយ



ព្រៃវែង ៖ លោក​ ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ប្រគល់​ថវិកា​៤៥០០​ដុល្លារ​ជូន​ដល់​ម្ចាស់​កំពង់ដរ លោកស្រី ជា លី និង ប្តី​ឈ្មោះ យាន ធារ៉ា ដែល​ជា​ម្ចាស់​ដរ កំពង់​ឫស្សី ស្ថិតនៅ​ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ដែល​មាន​ជម្លោះ​រាំ​រ៉ៃ ជាមួយ​ប្រជាពលរដ្ឋ តាំង​ពី​យូរយារ​ណាស់​ហើយ ដើម្បី​បញ្ចប់​ការ​វិនិយោគ​មុន​កិច្ចសន្យា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ចំណាត់​ការ​ដ៏​ល្អ​របស់​លោក​អភិបាលខេត្ត។

លោក​ជា សុ​មេធី អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា កំពង់​ដរ​នេះ ត្រូវ​បាន​រដ្ឋ​ប្រគល់​ការ​វិនិយោគ​ទៅ​ឲ្យ​លោកស្រី ជា លី និង​ស្វាមី តាម​កិច្ចសន្យា​ចាប់ពី​ឆ្នាំ ២០១១ រហូតដល់​ឆ្នាំ ២០២១​ទើប​បញ្ចប់​កិច្ចសន្យា តែ​ដោយសារ​កំពង់ដរ​នេះ​តែងតែ​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​រដ្ឋ​ត្រូវ​ធ្វើ​ផ្លូវ​នៅ​កំពង់ដរ​មុន​កិច្ចសន្យា​នោះ ទើប អាជ្ញាធរខេត្ត​លុប​កិច្ចសន្យា​នេះ ហើយ​បាន​ធ្វើ​ការ​ទូទាត់​ជូន​ម្ចាស់​កំពង់ដរ នូវ​ថវិកា​ចំនួន​៤៥០០​ដុល្លារ តាម​កិច្ច​សន្យា​រវាង​ម្ចាស់​កំពង់ដរ និង​អភិបាលខេត្ត ក្នុង​ការ រុះរើ​សម្ភារៈ​ដែល​មាន​ដូចជា​ទូក និង​រោង​ដែល​បាន​តាំងនៅ​ទីនោះ​ចេញ​វិញ​បន្ទាប់ពី​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន។

លោកស្រី ជាលី ម្ចាស់​កំពង់ដរ បាន​យល់ព្រម សុខចិត្ត​ទទួល​ប្រាក់​៤៥០០​ដុល្លារ​ពី លោក អភិបាលខេត្ត​ព្រៃវែង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ ២០១៦ រុះរើ​សម្ភារៈ​ដែលមាន​ដូចជា​ទូក និង​រោង​ដែល​បាន​តាំងនៅ​ទីនោះ។

​តម​ក លោក​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ចាស់ជរា​គ្មាន​ទីពឹង មួយ​ចំនួន​ពិការ​ភ្នែក និង​មាន​ជំ​ងឺ ចំនួន​០៥​គ្រួសារ នៅ​ឃុំ​កំពង់​ឫស្សី និង​បាន​នាំ​យក​អំណោយ​មាន​សម្ភារៈ និង​ថវិកា​មួយចំនួន​ផងដែរ។ ក្នុង​នោះ​លោក​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​លំនៅ​ដ្ឋាន​ជាប់​ក្បែរ ជួយ​មើល​ថែរក្សា​ពួកគាត់​ផង៕

លោក​អភិបាលខេត្ត​ព្រៃវែង បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់​ដរ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ​រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មកហើយ លោក​អភិបាលខេត្ត​ព្រៃវែង បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់​ដរ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ​រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មកហើយ លោក​អភិបាលខេត្ត​ព្រៃវែង បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​កំពង់​ដរ កំពង់​ឫស្សី​ក្នុង ស្រុក​ពោធិ​រៀង ដែល​មាន​តាំងពី​យូរយារ​ណាស់​មកហើយ