ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់

ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់



ភ្នំពេញ ៖ ជន​សង្ស័​យ​ជាង​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង ដែល​មាន​ម្ចាស់​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។

ប៉ុន្តែ​ក្នុង​ប្រតិបត្តិ​ការណ៍​មិនបាន​ដកហូត​ទូរ​ហ្គេម​នោះទេ។ ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ដែល​សង្ស័យ​មាន​ករណី​គ្រឿងញៀន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៩ តាម​បណ្តោយ​ផ្លូវ​៦០៨ ក្បែរ​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។

សមត្ថកិច្ច​មូលដ្ឋាន ដែល​ចុះ​មក​សហការ​ករណី​គ្រឿងញៀន​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​ដំណឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ចែកចាយ​គ្រឿងញៀន ហើយ​ជា​មុខសញ្ញា​យ៉ាងសកម្ម នៅ​ប្លុក​បឹងកក់ ម្ដុំ​ផ្លូវ​រទេះភ្លើង បាន​មក​លាក់​បំពួន​នៅ​ក្នុង​ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​ជាង​១០​នាក់ និង​ដកហូត​វត្ថុ​តាំង​មួយ​ចំនួន​ជាក់ស្តែង​ផងដែរ។

ក្រោយ​កើត​ហេតុ​ជនសង្ស័យ​ទាំងអស់​នោះ រួម​នឹង​វត្ថុ​តាំង​មួយ​ចំនួន​ត្រូវ​បញ្ជូន​ភ្លាមៗ ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើ​ម្បី កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិ​វិធី៕

ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ផ្ទះ​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជាង១០នាក់