រថយន្ត​FUSO​ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នក​ជិះ​ម៉ូតូ​ចំ​ពីក្រោយ ស្លាប់​យ៉ាង​រន្ធត់​

រថយន្ត​FUSO​ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នក​ជិះ​ម៉ូតូ​ចំ​ពីក្រោយ ស្លាប់​យ៉ាង​រន្ធត់​



ព្រះសីហនុ ៖ បុរស​អ្នក​ជិះ​ម៉ូតូ​ដើរ​លក់​ចានឆ្នាំង​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​យ៉ាង​រន្ធត់​នៅ​និង​កន្លែង​កើតហេតុ​ដោយសារ​ត្រូវ​កង់​រថយន្ត​ដាច់ ​ហើយ​រមៀល​ទៅ​បុក​។

ហេតុ​ការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នេះ​ បាន​កើត​ឡើង នៅ​វេលា​ម៉ោ​ង ១៦និង៤០​នាទី​ ថ្ងៃ​ទី២៣ ខែមីនា​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៣១.១៣២​ស្ថិតនៅ​ភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក FUSO ក្បាល​ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ​៣B២៣៤៣(​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​)​ ខណៈពេល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នោះ ​ស្រាប់តែ​កង់​រថយន្ត​ផ្នែក​ខាងស្តាំ​នៅ​ទ្រុង​ក្រោយ​ចំនួន​២​ជាប់​គ្នា​បាន​ដាច់​ចុង​ដុំ​ហើយ​រមៀល​ទៅ​បុក​បុរស​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ប៉ើង​ផ្លោង​ស្លាប់​ភ្លាមៗ​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​បើករថយន្ត​ឈ្មោះ ឈឿង វត្ថា អាយុ​២៥​ឆ្នាំ ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ មន្ត្រី​អាវុធហត្ថ​បាន​និយាយប្រាប់​ទៀត​ថា សព​ជនរងគ្រោះ​មានឈ្មោះ​ភន ភាន់ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មាន​មុខរបរ​លក់​ចាន​ឆ្នាំង​ មាន​ទីលំនៅ​ភូមិ​ប្រ​យុ​ត ​ឃុំ​ទំនប់​ ស្រុក​បាធាយ​ ខេត្តកំពង់ចាម​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវេវ​ ពណ៌​ខ្មៅ ​ស្លាក​លេខ​កំពង់ចាម​1N-4981(​មាន​ទិសដៅ​ស្របគ្នា​)។

ប​ច្ចុ​ប្បន្ន​វត្ថុ​តាង​នឹង​អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ត្រូវ​បាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

រថយន្ត​FUSO​ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នក​ជិះ​ម៉ូតូ​ចំ​ពីក្រោយ ស្លាប់​យ៉ាង​រន្ធត់​ រថយន្ត​FUSO​ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នក​ជិះ​ម៉ូតូ​ចំ​ពីក្រោយ ស្លាប់​យ៉ាង​រន្ធត់​