សំណាងល្អ​បើក​គោយន្ត​កន្ត្រៃ​ដឹង​អុស កិន​លើ​មីនតោន​ផ្ទុះ​មិន​ស្លាប់

សំណាងល្អ​បើក​គោយន្ត​កន្ត្រៃ​ដឹង​អុស កិន​លើ​មីនតោន​ផ្ទុះ​មិន​ស្លាប់



បាត់ដំបង ៖ បុរស​ម្នាក់​បាន​រ​ងរ​បួស​យ៉ាង​ធ្ងន់ធ្ងរ​ព្រមទាំង​សន្លប់​លែង​ដឹងខ្លួន ខណៈ​ដែល​កំពុង​បើកបរ​គោយន្ត​កន្ត្រៃ ដឹក​អុស​វិលត្រឡប់​ទៅផ្ទះ​វិញ​ក៏បាន​ជាន់​លើ​គ្រាប់​មីនតោន ហើយ​​បាន​ផ្ទុះឡើង ធ្វើ​ឲ្យ​កង់​គោយន្ត​មួយ​គ្រាប់​ដាច់​ប៉ើង​ទៅលើ​អាកាស ដែល​នេះ​គឺជា​សំណាងល្អ​ជាទីបំផុត។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់​ចំណុច​អូរ​ទ្រូង​អណ្តើក ក្នុង​ភូមិ​បន្ទាយ​ចារ ឃុំ​ឆ្នាលមាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​ជនរងគ្រោះ​មានឈ្មោះ ទឹម រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់នៅ​ក្នុងភូមិ ឃុំកើតហេតុ​ខាងលើ។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បាន​បើក​គោយន្ត​កន្ត្រៃ​របស់​ខ្លួន​ធ្វើដំណើរ​ចូលទៅ​ក្នុងព្រៃ​ដើម្បីរ​កកាប់​អុស។

លុះ​ពេល​កាប់​បាន​ហើយ ជនរងគ្រោះ​រូប​នេះ​ក៏បាន​បើក​គោយន្ត​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយបាន​ធ្វើដំណើរ​តាមផ្លូវ​ដដែល។

​លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​កង់​គោយន្ត​ខាងក្រោយ​បាន​កិន​ទៅលើ​​គ្រាប់មីន បណ្តាល​ឲ្យ​ផ្ទុះឡើង​លាន់ឮ​សម្លេង​ដូច​គេ​ហែក​អាកាស ដែល​ធ្វើ​ឲ្យ​កង់​មួយ​គ្រាប់​បាន​ហោះ​ឡើង និង​ធ្លាក់​យ៉ាង​ឆ្ងាយ​ពី​តួ​គោយន្ត ចំណែក​អ្នកបើកបរ​ដែល​ជា​ជនរងគ្រោះ ក៏បាន​ប៉ើង​ធ្លាក់​ទៅលើ​ធរណី​ដែរ ដែល​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង។

ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ អ្នកស្រុក​បាន​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​បឋម​នៅ​សៀ​ម​ន្ទូ​រ​ពេទ្យ​ស្រុក​គាស់ក្រឡ រួច​ក៏បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​គោយន្ត​ខូចខាត​ខាងក្រោយ​ស្ទើរ​តែ​ទាំងស្រុង ដោយសារតែ​អំណាច​នៃ​កម្លាំង​ខ្យល់​របស់​គ្រាប់មីន​នេះ​។

លោក ឆាង វ៉ាន់​ឆៃ អធិការ​នគរបាល​ស្រុក​គាស់ក្រឡ​បាន​ឲ្យ​ដឹង​ថា គ្រាប់មីន​នេះ​គឺជា​​ប្រភេទ​គ្រាប់​មីនតោន​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ហើយក៏​ជា​សំណាងល្អ​មួយ​ដែរ​ដែល​ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​បច្ចុប្បន្ន​ត្រូវ​បាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​៕

សំណាងល្អ​បើក​គោយន្ត​កន្ត្រៃ​ដឹង​អុស កិន​លើ​មីនតោន​ផ្ទុះ​មិន​ស្លាប់ សំណាងល្អ​បើក​គោយន្ត​កន្ត្រៃ​ដឹង​អុស កិន​លើ​មីនតោន​ផ្ទុះ​មិន​ស្លាប់