ផ្ទះ​មួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវ​បាន​លោក គន់ គីម ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីត​យុទ្ធជន កម្ពុជា

ផ្ទះ​មួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវ​បាន​លោក គន់ គីម ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីត​យុទ្ធជន កម្ពុជា



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្ទះ​ទើប​ធ្វើ​ហើយ​ថ្មី​(​ផ្ទះ​ទៀម ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ដែល​សាងសង់​ពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តា ក្រាល​ការ៉ូ ជូន​ដល់​ប្រជាពលរដ្ឋ​ឈ្មោះ​សឿ​ម សាមឿន ភេទ ប្រុស អាយុ​៥៨​ឆ្នាំ ជា​សមាជិក​សមាគម អតីត​យុទ្ធជន​កម្ពុជា និង​មាន​ប្រពន្ធ​ឈ្មោះ​ស៊ី សាឡា​ត់ ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ​។​ក្នុង​ពិធី​ប្រគល់​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម ប្រធាន​:​កម្ម​ការ ស​.​អ​.​ក កម្ពុជា លោ​កស ថា​វី អភិបាលខេត្ត លោក​យឹម ធិ​ន ក្រុមប្រឹក្សា​ខេត្ត មានការ​ចូលរួម​អម​ដំណើរ​ដោយ លោកជំទាវ​អភិបាលរង​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលក្រុង​ កម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​។

នាឱកាស​នោះ​ដែល លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម បាន​នាំ​យក​អំណោយ មក​ចែក​ជូន​ផង​ដែរ អំណោយ​ទាំងអស់​នោះ រួមមាន​អង្ករ​២៥​គីឡូក្រាម ទឹក​ស៊ីអ៊ី​វ​១​យួរ​ ទឹកត្រី​១​​យួរ​ ត្រីខ​២​យួរ មី២​កេះ កន្ទេល​១ មុង​១ និង​ថវិកា​២០​ម៉ឺន​រៀល​។ ហើយ​ការសាងសង់​ចំណាយ​ថវិកា​អស់​សរុប​ចំនួន​៣.២០០ដុល្លារ៕

ផ្ទះ​មួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវ​បាន​លោក គន់ គីម ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីត​យុទ្ធជន កម្ពុជា ផ្ទះ​មួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវ​បាន​លោក គន់ គីម ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីត​យុទ្ធជន កម្ពុជា ផ្ទះ​មួយ​ខ្នង​ទំហំ​៤.៥​គុណ​៦.៥​ម៉ែត្រ ត្រូវ​បាន​លោក គន់ គីម ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​សមាជិក​សមាគមន៍​អតីត​យុទ្ធជន កម្ពុជា