លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ

លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ



បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦​ នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​ទៅ​នឹង​ការអនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​លោក​ស្វាយ​សំណាង អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មេបញ្ជាការ​រង​និង​មន្ត្រី នគរបាល​យុត្តិធម៌ មកពី​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ និង​មន្ទីរ ការិយាល័យ​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​លោក​ស្វាយ សំណាង បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​អនុវត្ត​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​មាន​កំហុស​ឆ្គង​កន្លងមក​មន្ត្រី​នគរ​បាល​យុ​ត្តិ​ធ​ម៌​ដែល​ស្ថិតក្នុង​ដែន​សមត្ថ​កិច្ច​ខេត្តបន្ទាយមានជ័យ បាន​ខិតខំ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតមានឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​រលូន ​និង​ស្របតាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គួរ​ឲ្យ​កត់សំគាល់​។

លោក​ស្វាយ ​សំណាង​ បាន​បញ្ជាក់​ទៀត​ថា ​ទន្ទឹម​នឹង​ការងារ​ល្អ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​ការអនុវត្ត​ការងារ​នេះ​ផងដែរ ដើម្បី​ឲ្យ​ការអនុវត្ត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​ដែនដី​ខេត្ត​បន្ទាយមានជ័យ ឲ្យ​កាន់​តែ​មាន​ភាព​រលូន​និង​មាន​ប្រសិទ្ធភាព​ស្របតាម​នីតិវិធី​ព្រហ្មទណ្ឌ​នោះ​ទើប​ក្រសួងយុត្តិធម៌​ចាត់​ឲ្យ​អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ អញ្ជើញ​លោក​មេបញ្ជាការ មេបញ្ជាការ​រង​និង​មន្ត្រី នគរបាល​យុត្តិធម៌​ទាំងអស់​ឲ្យ​ចូលរួម​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​និង​រក​ដំណោះស្រាយ​ក្នុង​ការ​អនុវត្តន៍​នីតិវិធី​ព្រហ្មទណ្ឌ​ឲ្យ​បាន​ល្អ​ទៅ​ថ្ងៃមុខ​ផង​ដែរ​។

លោក​ស្វាយ សំណាង បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​ថា ក្នុងនាម​យើង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​យ៉ាងណា​អនុវត្ត​ច្បាប់​ផ្អែក​ទៅ​លើ​ធាតុ​ផ្សំ​បី​នៃ​បទ​ល្មើ​ស​គឺ ១/​ធាតុ​នីត្យានុកូល ២/​ធាតុ​សត្យានុម័ត ៣/​ធាតុ​អត្តនោម័ត ក្នុង​ឱកាស​នោះដែរ​លោក​បានបង្ហាញ​គ​ន្លឹះខ្លះៗ​ដល់​មន្ត្រី នគរបាល​យុត្តិធម៌​អំពី​នីតិវិធី​ក្នុង​ការ​សួរ​យក​ចម្លើយ​និង​នីតិវិធី​ក្នុង​ការ​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ​ផង​ដែរ​៕

លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ លោក​ផាន់ ​ភី​រម្យ ​បាន​ចូល​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​ច្បាប់ព្រហ្មទណ្ឌ