បុរស​ម្នាក់​វក់​ល្បែង​កា​ស៊ី​ណូ​អស់​លុយ ដាច់ចិត្ត​លួច​ម៉ូតូ​មិត្ត​ភក្ត្រ​ដាក់​បញ្ចាំ​ជាប់​ខ្នោះ

បុរស​ម្នាក់​វក់​ល្បែង​កា​ស៊ី​ណូ​អស់​លុយ ដាច់ចិត្ត​លួច​ម៉ូតូ​មិត្ត​ភក្ត្រ​ដាក់​បញ្ចាំ​ជាប់​ខ្នោះ



ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ ​ដែល​មាន​ការ​អះអាង​ពី​ភាគី​ដើម​ចោទ​ថា ជា​បុគ្គល​វក់​នឹង​ល្បែង​ស៊ី​សងកា​ស៊ី​ណូ កាលពី​ព្រលប់​ថ្ងៃ​ទី​២២ ខែមីនា ត្រូវ​បាន​ដើម​បណ្តឹង​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ពាក់​ពន្ធ​លួច​ម៉ូតូ​មិត្ត​ភ​ក្រ័​២​គ្រឿង​យកទៅដាក់​បញ្ចាំ។

ប៉ូលិស​និយាយ​ថា បុរស​ម្នាក់​នោះ​ឈ្មោះ ខៃ ដារ៉ាវុធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។ តាម​ចម្លើយ​សារភាព​ថា ម៉ូតូ​២​គ្រឿង​ដែល​ឆបោក​លួច​ពី​មិត្ត​ភ័ក្រ​១​គ្រឿង​ម៉ាកវ៉េវ និង​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​១២៥។ ម៉ូតូ​១​គ្រឿង​បាន​យក​ទៅ​ដា​ក់​(​កុង​ស៊ី)​បញ្ចាំ​ផ្ទះ​ហ៊ី ទូច ម្តុំ​ឃ្លាំង​រំសេវ និង​១​គ្រឿង​ទៀត​បញ្ចាំ​កុង​ស៊ីក្បែរ​គ្នា​នោះ​ដែរ។ ក្នុង​១​គ្រឿង​បាន​ប្រាក់​៣០០​ដុល្លារ និង​១​គ្រឿង​បាន​ត្រឹមតែ​២៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​នេះ​បើ​តាម​បង្កាន់ដៃ​ដាក់បញ្ចាំ។

បុរស​នេះ​សារភាព​ទៀត​ថា ប្រាក់​ទាំងអស់​នោះ​ត្រូវ​បាន​ខ្លួន​(​ឈ្មោះ ខៃ ដារ៉ាវុធ )​យក​ទៅ​ផ្ញើទុក​ក្នុង​កុង​កា​ស៊ីណូ​ម៉ដ្ឋ​អស់ហើយ។

ដើម​បណ្តឹង​បាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​សម​ត្ថកិច្ចចាត់ការ​តាមច្បាប់​៕