មន្ទីរ​អប់រំដក​តំណែង​នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍ ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ

មន្ទីរ​អប់រំដក​តំណែង​នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍ ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ



ព្រៃវែង​ ៖​ កាលពី​​​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៣​ ខែ​មីនា​​ មន្ទីរអប់រំ​យុវជន​ និង​កីឡា ខេត្ត​ព្រៃវែង បាន​កោះ​ប្រជុំ​លោក​គ្រូ​អ្នកគ្រូ​ប្រមាណ​ជិត​១០០​នាក់ នៅ​ក្នុង​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍​ ដើម្បី​ធ្វើការ​ប្រកាស​សេចក្ដី​សម្រេច​របស់​មន្ទីរអប់រំ​ខេត្ត។

នៅ​ក្នុង​អង្គប្រជុំ ​​​​ក្រោម​អធិបតីភាព​របស់​លោក​ឈឹម សុផល អនុប្រធាន​មន្ទីរ អប់រំ​ខេត្ត​ បាន​ប្រកាស​ដក​លោក​ហាក់ នី​ន ចេញពី​តួនាទី​ជា​នាយក​វិទ្យាល័យ ហ៊ុន សែន ពាមរក៍​ និង​បាន​តម្រូវ​ឲ្យ​ទៅ​បម្រើការ​នៅ​ក្នុង​មន្ទីរអប់រំ​ខេត្ត​ជំនួស​វិញ។ ការ​ដក​លោកនាយក ហាក់ នី​ន ចេញពី​តួនាទី​នេះ​ ​​ធ្វើ​ឡើង​ទៅ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ក្នុង​វិទ្យាល័យ​នេះ ​ដែល​ប្តឹង​ចោទ​លោកនាយក ហាក់ នី​ន ថា​ ធ្វើការ​គ្មាន​តម្លាភាព និង​បាន​ធ្វើ​ឲ្យ​បាត់​លុយ​សាលា​អស់​រាប់​ម៉ឺន​ដុល្លារ ជាពិសេស​ការគ្រប់គ្រង​មាន​លក្ខណៈ​តឹងរ៉ឹង​មិន​អាច​ទទួល​យក​បាន។

លោក​ឈឹម សុផល ​បាន​បញ្ជាក់​ថា ដោយសារតែ​សាលា​មិន​អាច​គ្មាន​អ្នកដឹកនាំ​ និង​គ្រប់ គ្រង​បាន ទើប​មន្ទីរ​បាន​សម្រេច​បង្កើត​គណៈ​គ្រប់គ្រង​បណ្ដោះអាសន្ន​មួយ សម្រាប់​ជួយ​គ្រប់គ្រង​កិច្ច​ការងារ​នៅ​ក្នុង​វិទ្យាល័យ​ពាមរក៍​នេះ ទម្រាំ​តែ​ជ្រើសរើស​នាយក​ថ្មី​បាន។ គណៈ​គ្រប់គ្រង​ថ្មី​នេះ មាន​លោក ឈិ​ត វ​ណ្ណី អនុប្រធាន​ការិយាល័យ​ អធិការកិច្ច​មន្ទីរអប់រំ​ខេត្ត អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពាមរក៍ ជា​អនុប្រធាន និង​លោកគ្រូ​-​អ្នកគ្រូ​នៅ​ក្នុង​វិទ្យាល័យ ពាមរក៍​នេះ​ចំនួន​៥​នាក់​ទៀត​ជា​អនុប្រធាន​ និង​សមាជិក។

ទោះជា​យ៉ាងណាក៏ដោយ លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់​បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ ចំពោះ​គណៈ​គ្រប់គ្រង​ថ្មី​ ដែល​មន្ទីរ​បង្កើត​ឡើង​នេះ ពួកគាត់​អាច​ទទួលយក​បាន ប៉ុន្តែ​ពួកគាត់​មានការ​ព្រួយបារម្ភ​ថា ការ​បង្កើត​គណៈ​គ្រប់គ្រង​សាលា​បណ្ដោះអាសន្ន​នេះ វា​ជា​វិធីសាស្ត្រ​១​ ដែល​គេ​ទុក​ពេល​សម្រាប់ ​ឲ្យ​អ្នក​ដែល​ចង់បាន​តំណែង​នាយក​សាលា​នេះ រត់ការ​តូ​លុយ​ទៅវិញ។ លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់​បាន​បញ្ជាក់​ថា សម្រាប់ ការ​ជ្រើសរើស​នាយក​សាលា​ថ្មី ពួកគាត់​ចង់​ឲ្យ​មន្ទីរ​អនុវត្ត​ទៅតាម​ប្រសាសន៍​សម្ដេច​តេ​ជោ គឺ​បើ​មេ​ចូលនិវត្តន៍ ឬ​ផ្ទេរ​ចេញ ត្រូវ​ឲ្យ​អនុ ​ឬ​មេ​រង​ឡើង​បន្ត មិនមែន​យក​មនុស្ស​ពី​ខាងក្រៅ​ មក​ធ្វើ​ធំ​ជំនួស​នោះ​ទេ។ សម្រាប់​ការ​ជ្រើសរើស​នាយក​ថ្មី​នេះ ពួកគាត់​សំណូមពរ​សុំ​ឲ្យ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត ហើយ​ពួកគាត់​ជា​គ្រូៗ​នៅ​ក្នុង​វិទ្យាល័យ​ពាមរក៍ នេះ​ផ្ទាល់​តែម្តង​ជា​អ្នក​បោះឆ្នោត​ គឺ​សុំ​មិន​ទទួលយក​ការ​ចាត់​តាំងពី​មន្ទីរ ឬ​ក្រសួង​នោះ​ទេ៕

មន្ទីរ​អប់រំដក​តំណែង​នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍ ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ

មន្ទីរ​អប់រំដក​តំណែង​នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍ ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ

មន្ទីរ​អប់រំដក​តំណែង​នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ពាមរក៍ ​តាម​សំណូមពរ​របស់​លោក​គ្រូ​​ ​អ្នកគ្រូ