រថយន្ត​ដឹក​ថ្ម​ដាច់​កង់​ទៅ​ប៉ះ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរសម្នាក់​របួសធ្ងន់

រថយន្ត​ដឹក​ថ្ម​ដាច់​កង់​ទៅ​ប៉ះ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរសម្នាក់​របួសធ្ងន់



កណ្តាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​ត្រូវ​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ដាច់​កង់ មក​ប៉ះ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ នៅ​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៦-២៦ ស្ថិតក្នុង​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាល​ពិ​វេលា​ម៉ោង ជាង​៦​ល្ងាច ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៦។

ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រុ​ន សុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ របួសធ្ងន់ ជា​អ្នកបើក​ម៉ូតូ C125 សេរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ 1L-3252 ទីលំនៅ​បច្ចុប្បន្ន រស់នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​លោកសង្ឃ ដើម្បី​ស​ង្ត្រោះ​ជីវិត​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ មាន​រថយន្ត​ដឹក​ថ្ម ០១​គ្រឿង ពាក់​ស្លាក​លេខ 3B-2797 (​អ្នកបើកបរ​គេចខ្លួន​) ខណៈ​ពេល​កំពុង​បើក ស្រាប់តែ​ដាច់​កង់ រថយន្ត និង​បណ្តាល​ឲ្យ កង់​រថយន្ត​នោះ​បន្ត​បុក ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់​តែម្តង ក្រោយពេល កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់ កន្លែង​កើតហេតុ វាស់វែង​រួច បញ្ជូន​មធ្យោបាយ គ្រោះថ្នាក់​ខាងលើ មកកាន់​អធិការដ្ឋាន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ តាម​នីតិវិធី៕