លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ស្ដារ​ព្រែក​អង្គរ​អង្គ​ ជូន​ប្រជាពលរដ្ឋ​ស្រុក​ព្រះស្តេច

លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ស្ដារ​ព្រែក​អង្គរ​អង្គ​ ជូន​ប្រជាពលរដ្ឋ​ស្រុក​ព្រះស្តេច

ព្រៃវែង ៖ ​នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០១៦ លោក បិ​ច សុង អភិបាល​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹងថា ​ដោយសារ​ព្រែក​មាន​សភាព​រាក់ មិន​អាច​បូម​ទឹក​ស្រោចស្រព​ស្រូវប្រាំង​បាន​នោះ និង​ផ្អែក​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ រស់​នៅ​តាម​ព្រែក​អង្គរ​អង្គ ស្ថិតនៅ​ឃុំ​ពាម​មន្ទារ និង​ឃុំ​បន្ទាយ​ចក្រី ឲ្យ​អាជ្ញាធរ​ស្រុក​​​យកចិត្តទុកដាក់ ស្នើ​ទៅ​ក្រសួង​ធនធាន​ទឹក​ ឲ្យ​ជួយ​ស្តារ​ប្រឡាយ​នោះ​ លោក​លឹម​ គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បាន​ឯកភាព​តាម​សូម​សំណូមពរ ព្រមទាំង​បាន​ដាក់​គ្រឿងចក្រ​ស្តារ​ព្រែក​ជូន​ប្រជាពលរដ្ឋ​ជា​បន្ទាន់។

លោ​អភិបាលស្រុក​បន្តថា ប្រជាពលរដ្ឋ​អ្នក​ទទួលផល​ពី​ការ​ស្តារ​ព្រែ​ក​មាន ចំនួន​៥​ភូមិ​ស្មើនឹង​1218​គ្រួសារ​ ដែល​អាច​ស្រោចស្រព​ផ្ទៃដី​បង្ក​បង្កើន​ផល​បាន​ចំនួន​3245​ហិកតា។

ប្រជាពលរដ្ឋ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ លោក លឹម ​គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ដែល​បាន​ជួយ​ស្ដារ​ព្រែក​ប្រវែង​7000.​ម​ ខ្នង​លើ​6​ម​ បាត​3​ម ជម្រៅ​2​ម​ សម្រាប់​ស្រោចស្រព​ផ្ទៃដី​ក្នុងស្រុក​ព្រះស្ដេច​ចំនួន​3245 ហិកតា និង​ស្រុក​កំពង់ត្របែក​មួយ​ចំនួន​ទៀត និង​សូម​ធ្វើការ​កោតសរសើរ​លោក​រដ្ឋមន្ត្រី ​ដែល​ដឹង​ទុក្ខ​លំបាក​ពលរដ្ឋ។ សូម​ជូនពរ លោក ជួប​ប្រទះ​តែ​សេចក្ដី​សុខ​​​ចម្រើន​ជានិច្ច៕