យប់​ថ្ងៃ​ទី​២២​ ខែ​មីនា ​សមត្ថកិច្ច​ត្រួតពិនិត្យ​បាន​យានយន្ត​ចំនួន ៨៩៩​គ្រឿង

យប់​ថ្ងៃ​ទី​២២​ ខែ​មីនា ​សមត្ថកិច្ច​ត្រួតពិនិត្យ​បាន​យានយន្ត​ចំនួន ៨៩៩​គ្រឿង



ភ្នំពេញ​ ៖​ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តន៍​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​វេលា​ម៉ោង ៩​យប់ រហូតដល់​ម៉ោង​៣​ទៀបភ្លឺ ជា​លទ្ធផល​សមត្ថកិច្ច​បានធ្វើ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ចំនួន ៨៩៩​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​៥៥៩​គ្រឿង និង​រថយន្ត​ចំនួន ៣៤០​គ្រឿង។

ចំពោះ​យានយន្ត​ ដែល​បាន​ចេញ​ប័ណ្ណ​ផាកពិន័យ​បទល្មើស ចំនួន ២៨៨​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​២៣៦​គ្រឿង និង​រថយន្ត ចំនួន ៥២​គ្រឿង។ ដោយឡែក​អ្នកបើកបរ​ចំនួន ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ អប់រំ ដែលមាន​អត្រា​ជាតិ​ស្រវឹង ០,២៥ គឺ​អ្នកបើកបរ​ម៉ូតូ។

នៅក្នុង​នោះ​ផងដែរ​សមត្ថកិច្ច បានធ្វើការ​ផាកពិន័យ​ទៅលើ​អ្នក បើកបរ​យានយន្ត​ចំនួន ៥​នាក់ ដែលមាន​អត្រា​ជាតិ​ស្រវឹង​ចាប់ពី ០,២៥ រហូតដល់ ០,៣៩ មិល្លីក្រាម ក្នុងនោះ​រួមមាន​អ្នកបើកបរ​ម៉ូតូ ចំនួន ៤​នាក់ និង​អ្នកបើកបរ រថយន្ត​១​នាក់។

ចំពោះ​អ្នកបើកបរ​ក្នុងស្ថានភាព ស្រវឹង​ចំនួន ៩​នាក់ ក្នុងនោះ មាន អ្នកបើក​ម៉ូតូ​ចំនួន ៨​នាក់ អត្រា​ជាតិ​អាល់កុល​ពី ០,៥២ រហូតដល់ ០,៩៤ មិល្លីក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ត្រូវបាន ឃាត់ខ្លួន។ ចំណែក​អ្នកបើកបរ រថយន្ត​ក៏ត្រូវ​បាន​ឃាត់ខ្លួន​១​នាក់​ដែរ ដែល​មាន​អត្រា​ជាតិ​អាល់កុល​ពី ០,៦៤​មិល្លីក្រាម​ ក្នុង​មួយ​លីត្រ​ខ្យល់។

សូមបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​៤៥​លើក​នេះ បាន​ឃាត់​អ្នកបើកបរ រថយន្ត​ចំនួន ៧៧​នាក់ (​ស្ត្រី ២​នាក់​) និង​តួលេខ​អ្នក​បើកបរ ម៉ូតូ​មាន​ចំនួន ៣២៥​នាក់៕