បើមិនព្រមម៉េចនាងមិនប្រាប់ ហេតុអីរត់ចោលរោងការ អោយបងឈឺចាប់ខ្មាស់ញាតិសណ្តាន

​ខេត្តកំពង់ធំ : កូនក្រមុំ ​វ័យក្មេង​ម្នាក់​រត់ចោល​រោងការ​បន្ទាប់ពី​ពិធី​កាត់​នំ​មង្គលការ​បានបញ្ចប់ ​រួចរាល់​ហើយ​នោះ ធ្វើ​ឲ្យ​កូនកំលោះ​វ័យ​ចំណាស់​ខូចចិត្ត​ទៅ​អង្គុយ​ផឹក​ស្រវឹង​ជាមួយ​ឪ​ក្មេក ​ពេញ​មួយថ្ងៃ​។ បន្ទាប់ពី​មង្គលការ​មួយ កន្លែង​បានបញ្ចប់​សព្វគ្រប់​ រហូត​ដល់​ពេលយប់​ទៅហើយ និង​មាន​ពិធី​កាត់​នំ​បាន បញ្ចប់​ឈានចូល​ដល់​ពិធី​រាំ​កម្សាន្ដ​។​

​អ្នកភូមិ រួមទាំង​ភ្ញៀវ​ចូលរួម​ស្ទើរតែ​គាំង​ស្មារតី ខណៈពេលដែល​កូនក្រមុំ​ចិត្ត​ត្រជាក់​ដូច​ទឹកកក ព្រម​ផ្ទឹម ព្រម​ទទួលភ្ញៀវ​ហាក់បីដូចជា​ពុំមាន​អ្វី​កើតឡើង​។ លុះ​ដល់ពេល​ភ្ញៀវ​ប្រុស​ស្រី​មកពី​ទីជិត​ទី​ឆ្ងាយ ​ពិសា​អាហារ​ចំណី​រួច កូនក្រមុំ​បន្សល់​កេរ្តិ៍ឈ្មោះ​អសោច​ទុក​ឲ្យ​អ្នកមានគុណ​ទាំងពីរ ដោយ​លួច​រត់ចោល​កូន កំលោះ​តាម​បុរស​ជំពាក់​ស្នេហ៍​(​សង្សារ​) នៅក្នុង​រាត្រី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ទឹកដី​ភូមិ ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​កូនក្រមុំ​មានឈ្មោះ ឡៅ ស្រី​ហ័ន អាយុ​១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​លួច​ពង្រត់គ្នា​ជាមួយ​បុរស​ម្នាក់ទៀត​ឈ្មោះ ហ៊ី​ត ហួរ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ត្រូវជា​កូន​ប្រជា​ការពារ​ភូមិ​នៅ​កន្លែងកើតហេតុ ដែល​ត្រូវជា​គូរ​សង្សារ​ធ្លាប់បាន​ស្រឡាញ់គ្នា​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្រោយពី​បាត់​កូន ក្រមុំ​ភ្លាមភ្ញៀវ​ទាំងអស់​ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូតដល់​ប្រកាស​ចែកផ្លូវ​គ្នារ​ត់រក​ក្រមុំ​ទាំងយប់​តែ​ពុំ​អាច​រកឃើញ​នោះទេព្រោះ​ កូនក្រមុំ​ បាននាំគ្នារ​ត់ទៅ​ឆ្ងាយ​បាត់អស់​ទៅហើយ​។ ចំណែក​កូនកំលោះ​ដែល​នៅ​ពោះម៉ាយ​ម្នាក់ឯង​នោះ ឈ្មោះ សេន​ប៉ុំ អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​

​ចំណែក​កូនកំលោះ​រាង​ចំណាស់ ចង់​ឆី​ស្មៅ​ខ្ចី កើតទុក្ខ​មិន​សុខចិត្ត ដែល​ធ្វើ​ឲ្យ​ខកបំណង បាន​អះអាងថា បើ​មិន​ព្រម​ម៉េច​នាង​មិន​ប្រាប់ បើ​មិន​ស្រឡាញ់​មក​ការធ្វើ​អី​។ ភាព​ក្ដៅក្រហាយ​នេះ បាន​ជំរុញ​ឲ្យ​នាយ​មក​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ដើម្បី​ទាមទារ​សំណង់ ថ្លៃ​បណ្ដា​ការ​វិញ​៤០០០​ដុល្លារ ថ្លៃទឹកដោះ​, លុយ​ខ្មែរ​៩០​ម៉ឺន និង​មាស​១​ជី​៕

បើមិនព្រមម៉េចនាងមិនប្រាប់ ហេតុអីរត់ចោលរោងការ អោយបងឈឺចាប់ខ្មាស់ញាតិសណ្តាន