Pique ​ធ្លាប់​និយាយ​ថា​​ចង់​ឲ្យ​​ក្រុម​ Real Madrid ចាញ់​រហូត

Gerard Pique ​ខ្សែ​ការពារ​ក្រុម FC Barcelona ធ្លាប់​និយាយ​ឌឺ​ដង​ដាក់​​អ្នក​គាំទ្រ​ក្រុម​ Real Madird ​មួយ​ចំនួន​ដែល​ស្អប់​រូប​គេ​ខ្លាំង កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥​ថា៖ “ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឲ្យ​ Real Madrid ចាញ់​រហូត។ ខ្ញុំ​​អាច​នឹង​និយាយ​ដូច​នេះ​​លើស​​រាប់​ពាន់​ដង ព្រោះ​ខ្ញុំ​ចូល​ចិត្ត”។

 

Pique ​ធ្លាប់​និយាយ​ថា​​ចង់​ឲ្យ​​ក្រុម​ Real Madrid ចាញ់​រហូត

 

កន្លង​មក​ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៩​ឆ្នាំ​រូប​នេះ ធ្លាប់​ប្រើ​បណ្ដាញ​សង្គម​ ឌឺដង​ក្រុម​គូ​ប្រជែង​របស់​គេ​ Real និង​កីឡាករ​ក្រុម​ស្ដេច​ស​​មួយ​ចំនួន​ផង​ដែរ ទាំង​មុន​ប្រកួត និង​ក្រោយ​ប្រកួត El Clasico។

 

Pique នឹង​​ត្រូវ​​​ស្វាគមន៍​ក្រុម​ Real Madrid ​​ជា​ថ្មី​ទៀត​ ពេល​ប៉ះ​ Barcelona នៅ​ Camp Nou នា​ថ្ងៃ​ទី​០២ ខែ​មេសា​ខាង​មុខ​នេះ បន្ទាប់​ពី​ត្រឡប់​ពី​ការ​​សម្រាក​ប្រកួត​អន្តរ​ជាតិ​វិញ ខណៈ​ដែល​​កាល​ប៉ះ​គ្នា​ខែ​វិច្ឆិកា ក្រុម​អ្នក​មាន​បុណ្យ លត់​ស្ដេច​ស ៤-០ រួច​មក​ហើយ៕

 

ចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ ចំពោះ​សម្ដី​ Pique ខាង​លើ​នេះ?

 

-ចុចអាន៖ Alonso ​ចាក​ចេញ​ពី​ Real ព្រោះ​យល់​ថា​ក្រុម​​ពុំ​សូវ​ឲ្យ​តម្លៃ

 

​ដោយ៖ វិន ជីវ័ន្ត