Rolls-Royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​បង្ហាញ​នៅ​ថៃ

ពិព័រណ៍​រថយន្ត​លើក​ទី ៣៧ នៅ​ប្រទេស​ថៃ​ឆ្នាំ​នេះ Rolls-Royce បាន​យក​រថយន្ត​ដែល​ច្នៃ​យ៉ាង​ពិសេស​ទៅ​ចូល​រួម​តាំង​បង្ហាញ​អ្នក​ទស្សនា។

 

Rolls-Royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​បង្ហាញ​នៅ​ថៃ

 

Rolls-Royce ម៉ូដែល Ghost តួ​វែង ស៊េរី KoChaMongkol ដែល​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក និង​រថយន្ត​ម៉ូដែល Dawn ដែល​ជា​ប្រភេទ​រថយន្ត​បើក​ដំបូល​មហា​ប្រណីត​ម៉ូដែល​ថ្មី​មួយ​ទៀត​​របស់​ Rolls-Royce ត្រូវ​បាន​ក្រុមហ៊ុន​យក​ទៅ​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​នៅ​ពិព័រណ៍​រថយន្ត​ក្នុង​ប្រទេស​ថៃ។

 

រថយន្ត​ Rolls-Royce ស៊េរី KoChaMongkolនេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​គិត​ដល់​សត្វ​ដំរី ដែល​ជា​​និមិត្តរូប​របស់​ប្រទេស​ថៃ ។ រថយន្ត​ពិសេស​ដែល​មាន​តែ​មួយ​គ្រឿង​នេះ ផលិត​ឡើង​ដោយ​ចេញ​ពី​ការ​សហការ​រវាង​ក្រុមការងារ​នៅ​ឯ Goodwoodដែល​ជា​រោង​ចក្រ​ផលិត​រថយន្ត Rolls-Royceនិង​ភ្នាក់ងារ​ចែកចាយ​ផ្លូវការ​របស់​រថយន្ត Rolls-Royceប្រចាំ​ប្រទេស​ថៃ គឺ Rolls-Royce Motor Cars Bangkokក៏​ដូចជា​ជាមួយ​នឹង​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​​របស់​ប្រទេស​ថៃ។

 

Rolls-Royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​បង្ហាញ​នៅ​ថៃ

 

ចំណែក​រថយន្ត​ថ្មី​ម៉ូដែល Dawn ជា​ប្រភេទ​រថយន្ត​​​បើក​ដំបូល​ទ្វារ​ពីរ​ក៏​បាន​បង្ហាញ​សាធារណជន​បាន​ទស្សនា។ ទឹក​ដៃ​វិស្វកម្ម​ដែល​បាន​អនុវត្ត​សម្រាប់​ម៉ូដែល Dawn នេះ ធ្វើឲ្យ​រថយន្ត​នេះ​មាន​សំឡេង​ស្ងាត់​ នៅ​ពេល​ដែល​រថយន្ត​កំពុង​មាន​ចលនា ជាមួយ​នឹង​ដំបូល​បិទ​ជិត​។ ចលនា​ដំបូល​វិញ គឺ​អាច​បើក​ចំហ​បាន​ដោយ​ប្រើ​ថេរវេលា​ត្រឹមតែ ២០ វិនាទី​ប៉ុណ្ណោះ។

 

ម៉ូដែល Dawn ដែល​ជា​រថយន្ត​បើក​ដំបូល​ដំបូង​គេ​របស់​ក្រុមហ៊ុន ​Rolls-Royce ក្នុង​រយៈ​កាល ៨ ឆ្នាំ​មក​នេះ បាន​នាំ​ជាមួយ​​ម៉ាស៊ីន​ប្រភេទ V12 ទែរ​បូ​ភ្លោះ ចំណុះ 6.6លីត្រ មាន​កម្លាំង​រហូត​ដល់ទៅ 563HP និង​រង្វិល​ជុំ​ម៉ាស៊ីន 780 NM។

 

ប្រភព៖ sgcarmart