កម្ពុជា ប៉ះស៊ីរី ម៉ោង ១១យប់នេះ តែគ្មានទូរទស្សន៍ក្នុង ស្រុកផ្សាយឡើយ

ភ្នំពេញ៖ ជំនួបបង្គ្រប់កិច្ចនៅ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Russia 2018 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស៊ីរី នឹងចាប់ផ្ដើមនាវេលាម៉ោង ៨យប់នេះ(ម៉ោងនៅប្រទេសអូម៉ង់) ត្រូវម៉ោង ១១យប់(ម៉ោងនៅកម្ពុជា) ប៉ុន្ដែការប្រកួតនេះ មិនទូរទស្សន៍ក្នុងស្រុក ណាមួយចេញមុខ ផ្សាយបន្ដផ្ទាល់ដូចមុនឡើយ ។

នេះជាការប្រកួតលើកចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ ៧លើកក្នុងជុំទី២កន្លងមក ស្គាល់ពាក្យចាញ់រហូត ហើយកម្ពុជា ក៏ធ្លាប់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិស៊ីរី ក្នុងទឹកដីខ្លួនឯងម្ដងរួចមក ដោយលទ្ធផល ៦-០ ឯណោះ ។ ដូច្នេះចាំមើលយប់នេះ តើកម្ពុជា អាចមានឱកាសសងសឹក ឬរកគ្រាប់បាល់ទម្លុះសំណាញ់ក្រុមស៊ីរីបានទេ? ៕

សូមទស្សនាវីដេអូ កាលពីកម្ពុជា ចាញ់ក្រុមភ្ញៀវស៊ីរី ៦-០ ក្នុងទឹកដីខ្លួនឯងដូចខាងក្រោម៖

កម្ពុជា ប៉ះស៊ីរី ម៉ោង ១១យប់នេះ តែគ្មានទូរទស្សន៍ក្នុង ស្រុកផ្សាយឡើយ

កម្ពុជា ប៉ះស៊ីរី ម៉ោង ១១យប់នេះ តែគ្មានទូរទស្សន៍ក្នុង ស្រុកផ្សាយឡើយ