ធ្លាយ​ដំណឹង​ថា​អំឡុង​ចែក​ពាន​ FIFA Ballon d’or កាល​ពី​ខែ​មករា​ Ronaldo បាន​ជួយ​ណែនាំ​រឿង​ជា​ច្រើន​ដល់​ Neymar

កាល​ពី​ពេល​ថ្មីៗ​នេះ​អ្នក​នាង​ Kate Abdo ដែល​ជា​ពិធីការិនី​ម្នាក់​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ FIFA Ballon d’or ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ Zurich កាល​ពី​អំឡុង​ខែ​មករា​បាន​រំលឹក​ថា​ កាល​នោះ​ Cristiano Ronaldo បាន​ជួយ​ណែនាំ​រឿង​ជា​ច្រើន​ដល់​ Neymar ។

ដោយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ Football Beyond Borders អ្នក​នាង​ Abdo បាន​និយាយ​ថា​ « កាល​ពី​អំឡុង​ខែ​មករា​ខ្ញុំ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ FIFA Ballon d’or ។ ហើយ​កាល​នោះ​មុន​កម្មវិធី​ចាប់​ផ្ដើម​ពួក​យើង​បាន​សម​តិចតួច​ជា​មួយ​ឆាក​ » ។

Abdo បន្ត​ថា​ « ពេល​នោះ​ Ronaldo និង​ Neymar ដើរ​មក​ជាមួយ​គ្នា​ ថ្វី​ត្បិត​តែ​​ Neymar ជា​ជន​ជាតិ​ប្រេស៊ីល​តែ​គេ​អាច​និយាយ​ភាសា​ព័រទុយហ្គាល់​បាន​ដូច​នឹង​ Ronaldo​ ផង​ដែរ​ដូច​នេះ​ពួក​គេ​អាច​ជជែក​គ្នា​បាន​យ៉ាង​ងាយ​ស្រួល ខ្ញុំ​បាន​ឃើញ​ Ronaldo ណែនាំ​ Neymar ស្គាល់​ពី​កន្លែង​ដែល​គេ​ត្រូវ​ទៅ​ ហើយ​គាត់​បាន​ប្រាប់​ Neymar ថា​អ្នក​កុំ​បារម្ភ​គ្រប់​ពាក្យ​ដែល​អ្នក​និយាយ​នឹង​ត្រូវ​បាន​បក​ប្រែ​ » ។

Abdo បន្ថែម​ថា​ « ហើយ​នេះ​ជា​អ្វី​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ថា​ Cristiano Ronaldo បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កីឡាករ​ដែល​មិន​មែន​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ហើយ​ក៏​ជា​គូ​ប្រជែង​ពាន​រង្វាន់​ជាមួយ​គេ​ដែរ​នោះ​ ខ្ញុំ​ចង់​និយាយ​ថា​នេះ​ពិត​ជា​កាយ​វិការ​ដ៏​ល្អ​របស់​កីឡាករ »។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ​

  • ធ្លាយ​ដំណឹង​ថា​អំឡុង​ចែក​ពាន​ FIFA Ballon d’or កាល​ពី​ខែ​មករា​ Ronaldo បាន​ជួយ​ណែនាំ​រឿង​ជា​ច្រើន​ដល់​ Neymar已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កីឡា
Tags: