លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចង់បានភាពល្បី ចេញលិខិតផ្លូវការហៅញាតិប្រុស-ស្រី ហែរជំនូនមង្គលការ មានការរិះគន់ ពេញបណ្តាញសង្គម

​ខេត្តកំពង់ឆ្នាំង : នៅ ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​នេះ នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ប្រិយមិត្ត​ជាច្រើន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ដោយសារ​តែមាន​ម្ចាស់ Account ខ្លះ​បាន​បង្ហោះ​លិខិត​មួយ​សន្លឹក​របស់​សាលាខេត្ត​កំពង់ឆ្នាំង គឺ​លិខិត​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ជំរាប​ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្ដីពី​ការអញ្ជើញ​ចូលរួម​ហែរ​ជំនូន​កូន​មន្ត្រីជាន់ខ្ពស់​មួយរូប​។​

​ដោយ​មិនដឹង​និយាយ​យ៉ាងម៉េច​? ចង់តែ​សើច​! សើច​ព្រោះ​ប្រទះឃើញ​លិខិត​មួយ​សន្លឹក​ដែល​ចុះហត្ថលេខា លោក ឈួ​រ ចន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លេខ​១២០/១៦​អ​.​ជ​. ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ បាន​អញ្ជើញលោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចូលរួម​ពិធីហែជំនូន​ការកូន​លោក គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រឹក នៅ​សង្កាត់​បឹង​កេងកង ក្រោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ។​

​វា​ជា​លិខិតផ្លូវការ​ដែលមាន​បោះត្រា​ប៉ុន​ចានគោម និង​ហត្ថលេខា​ដ៏​ក្រ​វ៉េ​ម​ក្រវ៉ា​ម របស់លោក​ឈួ​រ ចន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​មន្ត្រី អ្នកមុខអ្នកការ​នៅ​ខេត្តកំពង់ឆ្នាំង​មួយចំនួន​ឲ្យ​ចូលរួម​ហែ​ជំនូន​ការកូន​ លោក​ទេសរដ្ឋមន្ត្រី គុយ សុផល ។ វា​ជា​កំហុស​ដែរ ឬទេ​? ពិតណាស់​អាស្រ័យទៅលើ​ការបកស្រាយ​របស់​បុគ្គ​ល​ម្នាក់ៗ​។ ប៉ុន្តែ​ពិធី​រៀប​មង្គលការ មិនមែនជា​ពិធី​ផ្លូវការ​រដ្ឋ​ណាមួយ​ឡើយ ផ្ទុយទៅវិញ​វា​ជា​លក្ខណៈ​ឯកជន​ទេ​។​

​ហេតុអ្វី​បានជា លោក​អភិបាលខេត្ត​ប្រើ​ត្រា ដើម្បី​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​ហែ​ជំនូន​យ៉ាង​ដូច្នេះ​? ឬមួយ​ទាល់​តែមាន​ត្រា​ប៉ុន​ចានគោម ទើប​មន្ត្រី​ទាំង​នោះមក​ចូលរួម​ក្នុង​ពិធីហែជំនូន​?

​អ្នក​បង្ហោះ​លិខិត​ខាងលើ​គេ​បញ្ចេញមតិ និង​យោបល់ មិនមាន​ទោមនស្ស​ចំពោះ​ការគៀងគ និង​អញ្ជើញ​មន្ត្រី​ក្នុង​ខេត្ត ទៅ​ចូលរួម​មង្គលការ ហែរ​ជំនូន​កូន​អ្នកណា​នោះទេ តែ​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​គឺ​គ្រាន់តែ​រឿង​អញ្ជើញ​មន្ត្រី​ទៅ​ចូលរួម​ ហែរ​ជំនូន ដែលជា​កម្មវិធី​ឯកជន ឬ​កម្មវិធី​ក្រៅផ្លូវការ​សោះ​ចាំបាច់​អី អភិបាលខេត្ត​ធ្វើ​ដល់​លិខិតអញ្ជើញ តាម​បែបបទ​រដ្ឋបាល​មាន​បោះត្រា​របស់ សាលាខេត្ត មាន​ចុះ​លេខ វាយ​ត្រា​ចេញ ចូល ធ្វើ​មើល​តែ​ពាក់ព័ន្ធ​ឯកសារ​រដ្ឋបាល ផ្លូវការ​របស់​រដ្ឋ​ទៅវិញ​។​

​ម្ចាស់ Account Facebook មិន​បានធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ការងាររដ្ឋបាល ឬ​ផ្លូវច្បាប់​យ៉ាងណា​នោះទេ តែ​ក្រោយ​បង្ហោះ​មាន Friend ជាច្រើន​បាននាំគ្នា Like និង Comment ធ្វើការ​រិះគន់​នូវ ខ្លឹមសារ​ក្នុង​លិខិត​ខាងលើនេះ ហើយក៏​មាន​អ្នក Share បន្ត​រាប់សិប​នាក់​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​លិខិត​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ Facebook ដែល​នាំ​ឲ្យ​មានការ​រិះគន់ នៅលើ​បណ្ដាញ​ទំនាក់ទំនង Facebook៕

លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចង់បានភាពល្បី ចេញលិខិតផ្លូវការហៅញាតិប្រុស-ស្រី ហែរជំនូនមង្គលការ មានការរិះគន់ ពេញបណ្តាញសង្គម លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចង់បានភាពល្បី ចេញលិខិតផ្លូវការហៅញាតិប្រុស-ស្រី ហែរជំនូនមង្គលការ មានការរិះគន់ ពេញបណ្តាញសង្គម