ឈរ​មើល​គេ​ឈ្លោះ​គ្នា ត្រូវ​គេ​បាញ់​ចំ​១​គ្រាប់

រាជធានី​ភ្នំពេញ ៖ តាម​ពាក្យចាស់​ៗ​និយាយ​មិនសូវ​ចេះ​ខុស​មែន ថាបើ​មាន​គេ​ឈ្លោះ​គ្នា កុំទៅ​ក្បែរ​ឱ្យ​សោះ ប្រយ័ត្ន​គេ​វាយតប់​គ្នា​ត្រូវ​។ ដូច​គ្នា​នឹង​បុរស​ម្នាក់​នេះ​ដែរ ឈរ​មើល​គេ​ឈ្លោះ​គ្នា​វាយតប់​អ៊ូអរ​ផ្អើល​អ្នក​ស្រុកភូមិ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ចំ​មួយ​គ្រាប់​ត្រូវ​ប្រអប់ ជើង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

សាក្សី​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ គេ​បាញ់​របួស​មួយ​គ្រាប់​មានឈ្មោះ ខេ​ង រតនា អាយុ​២៤​ឆ្នាំ ជា​កម្មករ ដែល​បាន​ឈរ​ មើល​គេ​ឈ្លោះ​គ្នា ដោយនៅ​កន្លែង​កើតហេតុ​ មាន​សភាព​រញ៉េរញ៉ៃ​ផង​នោះ មិនដឹង​ថា​ជន​ដៃដល់​មកពីណា​ទេ ដែល​កំពុង​តតាំង​ជាមួយ​គូ​ជម្លោះ ហើយ​សមត្ថកិច្ច​បាន​ទៅ​អន្ដរាគមន៍ ពេល​នោះ​បែរជា​ត្រូវ​ជន​រង​គ្រោះ​នេះ​ទៅ​វិញ​។ ក្រោយ​ហេតុការណ៍​ផ្ទុះអាវុធ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ចំណែក​សមត្ថកិច្ច​ខិតខំ​តាម​រក​ដែរ តែ​ដូច​ជា​គ្មាន​តម្រុយ​ទាល់តែ​សោះ ក្នុង​នោះ​សមត្ថកិច្ច​បាន​ ដកហូត​បាន​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​។

បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ នគរបាល​សង្កាត់​ឃ្មួ​ញ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ វែកមុខ​រក​ជន​បង្ក មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែកឯ​មហាជន​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ នៅ​តែ​មាន​ក្ដី​សង្ស័យ​ចំពោះ​សមត្ថកិច្ច ព្រោះ​សមត្ថកិច្ច​ ហាក់បីដូចជា​ចង់​លាក់បាំង​រឿង​នេះ​មិន​ចង់​ឲ្យ​គេ​ដឹង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត