រថយន្ត FOSO ដាច់កង់រមៀល ទៅបុក បុរសអ្នកជិះម៉ូតូ ចំពីក្រោយ ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ៖ បុរសអ្នកជិះម៉ូតូដើរ លក់ចានឆ្នាំងម្នាក់ បានស្លាប់បាត់បង់អាយុជីវិត យ៉ាងរន្ធត់នៅនិងកន្លែងកើតហេតុដោយសារត្រូវកង់ រថយន្តដាច់ហើយរមៀលទៅបុក។ ហេតុការគ្រោះថ្នាក់ដោយ ចៃដន្យនេះបានកើតឡើង នៅវេលាម៉ោង ១៦.៤០នាទីថ្ងៃទី២៣ មិនានៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣១.១៣២ ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់សិលា បានឲ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៌នេះបង្កឡើង ដោយរថយន្តម៉ាក Fuso ក្បាលពណ៌លឿង ស្លាកលេខ ភ្នំពេញ3B-2343 (ទិសដៅពីភ្នំពេញ ទៅខត្តព្រះសីហនុ) ខណ:ពេលកំពុងបើកបរស្របទិសគ្នានោះស្រាប់តែ កង់រថយន្តផ្នែកខាងស្តាំ នៅទ្រុងក្រោយចំនួន២ជាប់គ្នា បានដាច់ចុងដុំហើយរមៀលទៅបុកបុរសអ្នជិះម៉ូតូបណ្តាលឲ្យប៉ើងផ្លោងស្លាប់ភ្លាមៗ។
មន្ត្រីដដែលបានឲ្យដឹងទៀតថាអ្នកបើករថយន្តឈ្មោះ ឈឿង វត្ថា អាយុ២៥ឆ្នាំ ភេទប្រុសមានទីលំនៅភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្រ្តីអាវុធហត្ថបាននិយាយប្រាប់ទៀតថាសពជនរងគ្ រោះមានឈ្មោះភន ភាន់ ភេទប្រុសអាយុ២៩ឆ្នាំមានមុខរបរលក់ចានឆ្នាំ មានទីលំនៅភូមិប្រយុតឃុំទំនប់ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនរងគ្រោះជិះម៉ូតូម៉ាកវេវពណ៌ខ្មៅស្លាកលេខកំពង់ចាម១N៤៩៨១(មានទិសដៅស្របគ្នា)។
បច្នុប្បន្នវត្ថុតាងនឹងអ្នកបើកបររថយន្តខាងលើត្រូវបាននគរបាលនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំនែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត