នារីរូបស្រស់ បោះជើងខុស បុក​ប្រាវ ​

​រាជ​ធានី​ភ្នំពេញ​ ៖ នារី​​ម្នាក់​​​​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​​​បំណង​ចូល​​ចត​ រក​កន្លែង​ធ្វើ​​សក់ ក៏ប៉ុន្តែ​​បា​ន​ ច្រឡំ​ជាន់​ហ្គែរ ស្មាន​តែ​ហ្វ្រាំង បណ្តាល​ឱ្យ​ស្ទុះ​​ទៅ​បុក​ ជាមួយ​​រថយន្ត​​២​គ្រឿង​កំពុង​​ចត​​ស្ងៀម​​ បន្តកន្ទុយ​គ្នា​ ​ធ្វើឱ្យ​​​ខូចខាត​​យ៉ាងដំណំ​ ដែល​​​ហេតុ​កា​រណ៍​​នេះ ​​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​មីនា ២០១៦ ស្ថិត​នៅ​ខាង​​មុខ​ហាង​ធ្វើ​សក់​មួយ​កន្លែង​ផ្ទះ​លេខ​២១២B ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​​​ទួល​ទំពូង​​១ ខណ្ឌចំការមន​ ។

នារី​ខាងលើ​មិន​ស្គាល់​ឈ្មោះនោះទេ បើក​រថយន្ត​​ម៉ា​​ក​កូ​រ៉ូ​ឡា ព​ណ៌​​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ​ ២A-២៨៣៣ មួយ​គ្រឿ​ងតែ​ម្នាក់​ឯង ក្នុង​​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង​។ ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ ​នារីរូប​​នោះ​ក៏​​​បើករថយន្ត​ចូល​ និង​ព្យាយាម​​រក​កន្លែង​ចត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ផង​ដែរ ក៏​ស្រាប់តែ​ជាន់​ហ្គែរ​​ច្រឡំ​ ថា​ហ្វ្រាំង ក៏​ស្ទុះ​ទៅ​បុក​និង​រថយន្ត​២​គ្រឿង​ទៀត​ ដែល​កំពុង​តែ​ចត​នៅ​ស្ងៀម​លើ​ផ្លូវ​នោះ​តែ​ម្តង​ ។ ​​ក្នុង​ហេតុការណ៍នេះ​ ​ត្រូវ​​​​គេ​សន្និដ្ឋាន​ថា មក​ពី​​នារី​រូប​នោះ​មាន​ស្មារ​​តី​តិច​​ក្នុង​ការ​បញ្ជា​យានយន្ត ទើប​ជាន់​ហ្គែរ​ ស្មាន​តែ​ហ្វ្រាំង​ទៅ​បុក​និង​រថយន្ត​ដទៃ​ទៀត ​បណ្តាលឱ្យ​​រង​ការ​ខូចខាត​បែប​នេះ ។ ​កម្លាំង​មាន​សមត្ថ​​កិច្ច​មូលដ្ឋាន ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស​ម្រ​ម​សម្រួល​គ្នា ដោយ​ភាគី​ខាង​នារី​វ័យ ក្មេង​យល់ព្រម​ចេញថ្លៃ​ជួសជុល​លើ​ការ​ខូច ខាត​រថយន្ត​ទាំង២​គ្រឿង​ ដើម្បី​​​បញ្ចប់រឿង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត