ចង់​បាន​ធ្មេញ​សស្អាត​មែន​ទេ??​ សាក​ល្បង​អាហារ​ធម្ម​ជាតិ​ទាំង​៥​ប្រភេទ​នេះ

មនុស្ស​គ្រប់​រូប ​សុទ្ធ​តែ​ចង់​ទទួល​បាន​ធ្មេញ​ស ​ដូច​នេះ ​គេ​តែង​តែ​ទៅ​ពេទ្យ​ធ្មេញ​ ដើម្បី​ធ្វើ​ឱ្យ​វា​ឡើង​ពណ៌​ស ​ប៉ុន្តែ ​បើ​អ្នក​ប្រើ​គីមី​ច្រើន ​វា​នឹង​ប៉ះ​ពាល់​ដល់​ធ្មេញ​អ្នក​ណាស់​។ ​ខាង​ក្រោម​នេះ យើង​ខ្ញុំ​នឹង​ប្រាប់​អ្នក​ ពីវិធី​ធ្វើ​ឱ្យ​ធ្មេញ​ស​ តាម​បែប​ធម្ម​ជាតិ។
ចង់​បាន​ធ្មេញ​សស្អាត​មែន​ទេ??​ សាក​ល្បង​អាហារ​ធម្ម​ជាតិ​ទាំង​៥​ប្រភេទ​នេះ
1.    ​អ្នក​អាច​​ពិ​សារ​ផ្លែ​ឈើ ​ឬប​ន្លែ ​ដែល​មាន​សម្បក​រឹង ​ដូច​ជា ​ផ្លែ​ប៉ោម ​និង​ការ៉ុត​ជា​ដើម ​ព្រោះ​នៅ​ពេល​ដែល​អ្នក​ទំពារ ​វា​នឹង​ជួយ​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស ដោយ​មិន​ចាំ​បាច់​ ប្រើ​ថ្នាំ​ដើម្បី​ស​ឡើយ។
2.    ​ឈី​ស ​ក៏​ជា​អាហារ ​ដែល​អាច​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​បាន​ដែរ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​បរិភោគ ​វា​នឹង​ជួយ​សម្អាត​កំណក​នៅ​លើ​ធ្មេញ​អ្នក ថែម​ទាំង​អាច​ការ​ពារ ​មិន​ឱ្យ​មេរោគ ​ទំ​នៅ​លើ​ធ្មេញ​អ្នក​ទៀត​ផង។
3.    ​បើ​​អ្នក​​បរិភោគ​​ពពួក​​ក្រូច​​ច្រើន​​ដូច​​ជា ​ ​ក្រូច​​ឆ្មា ​ក្រូច​​ថ្លុង ​​ក្រូច​​ពោធិ៍​​សាត់ ​​ឬក្រូច​​ឃ្វិច​​ជា​​ដើម​​ វា​​សុទ្ធ​​តែ​​អាច​​ជម្រះ​​ ធ្មេញ​​អ្នក​​ឱ្យ​​ស​​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មេ​រោគ​ក្នុង​មាត់​អ្នក​ងាប់​អស់​។
4.   ​ ផ្លែ​ស្ត្រប័​ររី ​ក៏​អាច​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​ដែរ ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច ​ព្រោះ​វា​មាន​ជាតិ​ជូរ ​ដែល​ល្អ ​ចំពោះ​សម្ជស្ស​ធ្មេញ​របស់​អ្នក។
5.   ​ បើ​ទឹក​ដោះ​គោ​វិញ ​អ្នក​គួរ​តែ​ផឹក​ឱ្យ​បាន​ច្រើន​ ព្រោះ​មាន​ជាតិ​កាល់​ស្យូម ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​រឹង​មាំ ​ថែម​ទាំង​សស្អាត​ជាង​មុន​ទៅ​ទៀត ​ក្រោយ​ពេល​ដែល​អ្នក​ផឹក​រួច​៕
អត្ថបទៈ Ramy
ប្រភពៈ www.health.com.kh