យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​



ភ្នំពេញ ៖ បុរស​ម្នាក់​ដក​កាំភ្លើង​ជ័រ​ភ្ជង់​គេ​ឯង ត្រូវ​ជនរងគ្រោះ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន និង​វាយ​ខ្នោះ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ។

ជនសង្ស័យ​មាន​ឈ្មោះ រដ្ឋ ឃ្លី​ម​ពី​ដា ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ/សង្កាត់​កើត​ហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សម្បត្តិ​ ភេទ​ប្រុស។ រីឯ​វត្ថុតាង​ដកហូត​មាន កាំភ្លើង​ជ័រ​១​ដើម ដែក​សំប៉ែត​សម្រាប់​កាច់.ក ​ម៉ូតូ​១​ដើម និង​កាបូបស្ពាយ​តូច​១ផងដែរ៕យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​
យក​កាំភ្លើង​ជ័រ​ភ្ជង់​គំរាម​គេ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​