គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣​មីនា​ កើតឡើង​១៤​លើក​​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣​មីនា​ កើតឡើង​១៤​លើក​​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន១៤​លើក ក្នុង​នោះ​យប់​៧​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៥​នាក់ (ស្រី១​នាក់) រង​របួស​ធ្ងន់​១៤​នាក់ (ស្រី៣​នាក់) និង​របួសស្រាល​៨​នាក់ (ស្រី៣​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៥​គ្រឿង​រួមមាន ម៉ូតូ​ចំនួន១៨​គ្រឿង រថយន្ត​ធុន​តូចចំនួន៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន៤​គ្រឿង និង​អ្នក​ថ្មើរជើង១​នាក់។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៦​លើក ប្រជែង​គ្រោះថ្នាក់​២​លើក ,​ស្រវឹង​១​លើក ,មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ១​លើក ,បត់​គ្រោះថ្នាក់១​លើក និង​កត្តា​យានយន្ត១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍២០​នាក់ (យប់៩​នាក់)។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៨​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន៥​លើក និង​ផ្លូវលំ​ចំនួន ១​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​៨​លើក រថយន្ត​ធុន​តូច​២​លើក និង​រថយន្ត​ធុន​ធំ​៤​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើនរួមមាន រាជធានី​ភ្នំពេញ ៣​លើក ស្លាប់២​នាក់ របួស៣​នាក់ (ស្រី១​នាក់) ខេត្តកំពង់ធំ១​លើក ស្លាប់១​នាក់ របួស២​នាក់ ខេត្ត​សៀមរាប១​លើក ស្លាប់១​នាក់ របួស១​នាក់ ខេត្តកំពង់ស្ពឺ១​លើក ស្លាប់១​នាក់ (ស្រី) និងខេត្ត​ព្រះសីហនុ២​លើក របួស៦​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន​៧.៥៤៣​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​៣.៣៣៦​គ្រឿង និង​ពិន័យ​សរុប​៤.២០៧​គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣​មីនា​ កើតឡើង​១៤​លើក​​