ដើម្បី​ថ្លើម មាន​សុខភាព​ល្អ គួរតែ …

ដើម្បី​ថ្លើម មាន​សុខភាព​ល្អ គួរតែ ...

​ធម្មតា​ថ្លើម គឺជា​សរីរាង្គ​ដ៏​ធំ និង​សំខាន់​មួយ ក្នុង​រាងកាយ​មនុស្ស​យើង ដែល​មាន​តួនាទី​ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់ និង​ច្រោះ​ជាតិពុល​។ គ្រប់​ម៉ូលេគុល​ខ្លាញ់​ទាំងអស់ ដែល​មនុស្ស​យើង​ញ៉ាំ​ហើយ គឺ​ត្រូវ​ឆ្លងកាត់​ថ្លើម ប៉ុន្តែ បើសិនជា​ថ្លើម​នោះ ធ្វើការ​ច្រើន​ជ្រុល វា​អាច​នឹង​មិន​មាន​ផល​ល្អ​ទេ សម្រាប់​សុខភាព​វា និង​រាងកាយ​ទាំងមូល​បាន​ឡើយ​។

​ដូច្នេះ ដើម្បី​ទទួលបាន​ថ្លើម មាន​សុខភាព​ល្អ អ្នក​គួរណា​ធ្វើ​រឿង ដូចខាងក្រោម​នេះ ៖

  • ​ចាប់តាំងពី​ថ្លើម ត្រូវការ​វីតាមីន និង​ជីវជាតិ​ច្រើន ដើម្បី​បំពេញ​មុខងារ របស់​វា​មក ដូច្នេះ របប​អាហារ​អ្នក ក៏​គួរតែ​សម្បូរ​ទៅដោយ​ផ្លែ និង​បន្លែ​ច្រើន​ដែរ ព្រោះ​អាហារ​ទាំងនេះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ពោរពេញ​ដោយ ជីវជាតិ​សំខាន់ៗ​ទាំងអស់​។
  • ​យក​ល្អ អ្នក​គួរតែ​កុំ​ញ៉ាំ​អាហា​រណា ដែល​ដាក់​សារធាតុ​ញៀន សារធាតុ​រក្សា​គុណភាព ឬ​មាន​ពណ៌​លាក់​ច្រើន ព្រោះ​វា​នឹង​ដាក់បន្ទុក ទៅលើ​ថ្លើម​ធ្វើការ ចំពោះ​រឿង​នេះ​កាន់តែខ្លាំង​។
  • ​ចូរ​ញ៉ាំ​ទឹក​ធម្មតា​ពីរ ៨ ទៅ ១០ កែវ ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​គឺជា​មធ្យោបាយ​តែ​មួយគត់ ដែល​ថ្លើម​អាច​ច្រោះ​ជាតិពុល ចេញពី​ក្នុង​ខ្លួន​បាន​។
  • ​យក​ល្អ គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​ធំ ជា​រៀងរាល់​ព្រឹក មុន​ញ៉ាំ​អាហារ ឬ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​ស្រស់​មួយ​ផ្លែ​ក៏​បាន​ដែរ ព្រោះ​វា​ក៏​មាន​សមត្ថភាព ច្រោះ​ជាតិពុល​ដល់​ថ្លើម​បានដែរ​។
  • ​ញ៉ាំ​អាហារ​ជួយ​សាងសង​ថ្លើម​ឡើងវិញ ដូចជា ការ៉ុត និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​។
  • ចូរ​ញ៉ាំ​ខ្ទឹមបារាំង ខ្ទឹម​ស និង​ប្រូ​ខូលី​ឲ្យបាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​ផ្ទុក​សារធាតុ​ស្ពាន់ធ័​រ ដែល​ជា​តម្រូវការ​ដ៏​ចំ​បាច់ សម្រាប់​សមត្ថភាព ច្រោះ​ជាតិពុល​របស់​ថ្លើម​។
  • ​ការ​ច្រោះ​ជាតិពុល​របស់​ថ្លើម ទាមទារ​ឲ្យមាន​ជីវ​ជាតិច្រើន ទើប​អាច​ធ្វើការ​បាន​ត្រឹមត្រូវ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ថ្នាំ​បំប៉ន វីតាមីន​ចម្រុះ និង​ជាតិ​រ៉ែ ដែល​មាន​គុណភាព​ខ្ពស់​ផង​។
  • ​អ្នក​ក៏​អាច​ម៉ាស្សា​ថ្លើម​បាន ដែល​ស្ថិតនៅក្រោម​ឆ្អឹងជំនី​ខាងស្តាំ ក្នុងពេល​គេង​ផ្ងារ ព្រោះ​វា​នឹង​ជំរុញ ដល់រ​បត់​ឈាម​រត់​នៅ​កន្លែង​នោះ​កាន់តែ​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។