​ហេតុអ្វី​បានជា ការ​ញ៉ាំ​អាហារ​មិន​ឲ្យ​ឆ្អែត​ពេក ល្អ​ចំពោះ​សុខភាព​ក្រពះ​?

​ហេតុអ្វី​បានជា ការ​ញ៉ាំ​អាហារ​មិន​ឲ្យ​ឆ្អែត​ពេក ល្អ​ចំពោះ​សុខភាព​ក្រពះ​?

​ក្រពះ គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត ក្នុង​រាងកាយ​មនុស្ស​យើង ព្រោះ​វា​ដើរតួនាទី​ដ៏​សំខាន់​មួយ  ក្នុង​ការរំលាយ​អាហារ​។ ដូច្នេះ ដើម្បី​ថែរក្សា​ក្រពះ​មាន​សុខភាព​ល្អ អ្នក​មិន​ត្រឹម​តែ​ការពារ កុំឲ្យ​ឈឺពោះ​តែមួយ​មុខ​ទេ តែ​ក៏​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​រាងកាយ​ទាំងមូល ធ្វើការ​បាន​ល្អ​ត្រឹមត្រូវ​ផងដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាជន​ខ្មែរ យើង​តែងតែ​គិតថា ពេល​ញ៉ាំ​អាហារ គួរតែ​ញ៉ាំ​ឲ្យបាន​ច្រើនៗ ដើម្បី​មាន​កម្លាំង ធ្វើ​ការងារ​បានយូរ​។ ផ្ទុយទៅវិញ បើ​យើង​និយាយ​តាម​បែប​វិទ្យាសាស្ត្រ យើង​មិនគួរណា​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​អ្នក​កំពុងតែ​ធ្វើឲ្យ​ក្រពះ រង​ការឈឺចាប់ ឬ​អាច​នឹង​ឈឺ​ក្រពះ ដោយសារតែ​ការ​ញ៉ាំ​ច្រើនៗ​ពេក​។

​ដូច្នេះ តើ​ហេតុអ្វី​បាន​ជា​ការ​ញ៉ាំ​អាហារ កុំឲ្យ​ឆ្អែតៗ​ពេក ល្អ​ចំពោះ​សុខភាព​ក្រពះ​?
​រឿងនេះ អ្នក​ប្រហែលជា​ធ្លាប់​ដឹង រួចមកហើយ​ថា កាលណា​ញ៉ាំ​អាហារ ច្រើន​លើស​ចំណុះ​ក្រពះ វា​តែងតែ​បង្ក ជា​បញ្ហា​មិន​ស្រួល​ក្នុង​ពោះ ហើយ​ក៏​ត្រូវការ​ប្រឡេះ​ឡេវ​ខោ​បន្ថែម​ទៀត​ដែរ ដើម្បី​សម្រួល​ដល់ ការ​តឹង​ពោះ​ពេក​។ ក្រៅពីនេះ ការ​ញ៉ាំ​ច្រើន​នឹងដាក់​សម្ពាធ ទៅលើ​សាច់ដុំ​ខ្ជឹប​នៅ​ក​ក្រពះ ដូច្នេះ វា​ងាយ​នឹង​មាន​បញ្ហា​ច្រាល​អាស៊ី​ត ចេញពី​ក្រពះ​ឡើង​ទៅ​បំពង់ក ដែល​ជា​ហេតុ​បង្ក ការ​ក្រហាយ​ដើមទ្រូង​កើតឡើង​។ ការ​ញ៉ាំ​ច្រើន​ជ្រុល ក៏​ប្រហែល​ធ្វើឲ្យ​អ្នក ត្រូវការ​កាឡូរី​កាន់តែច្រើន រហូត​ដល់​ធាត់​លើស​ទម្ងន់​ទៀតផង​។

​ដូច្នេះ ដើម្បី​បាន​ក្រពះ​មាន​សុខភាព​ល្អ បង្ការ​ការ​ក្រហាយ​ដើមទ្រូង និង​ឡើង​ទម្ងន់ ចូរ​ធ្វើយ៉ាងណា ញ៉ាំ​បាយ​ដោយ​ប្រើ​ចាន​តូចៗ ប៉ុន្តែ មិន​ត្រូវ​តម​អាហារ មួយ​ពេល​ណាមួយ​ឡើយ​។ ការ​តម​អាហារ​មួយ​ពេល​ណាមួយ នឹង​ធ្វើឲ្យ​អ្នកឃ្លាន​កាន់តែខ្លាំង និង​ត្រូវកា​រញ៉ាំ ច្រើន​ជាង​តម្រូវការ​របស់​ក្រពះ​ទៅទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។