ទូក​ដែល​លិច​ដោយសារ​ស៊ូណាមិ​នៅ​ជប៉ុន​៥​ឆ្នាំ​មុន រសាត់​អណ្ដែត​ដល់​ឆ្នេរ​អាមេរិក​

អ្នក​ជំនាញ​ផ្នែក​ជីវវិទ្យា​របស់​រដ្ឋ​ អ័ររីហ្កែន​ សហរដ្ឋ​អាមេរិក​ បាន​វាយ​តម្លៃ​ទៅ​លើ​ទូក​មួយ​គ្រឿង​​ដែល​រសាត់​អណ្ដែត​ទៅ​ដល់​ឆ្នេរ​នៃ​រដ្ឋ​នេះ​ ថា​ជា​ទូក​ដែល​លិច​ក្នុង​អំឡុង​ពេល​មាន​ស៊ូណាមិ​នៅ​ក្នុង​ប្រទេស​ ជប៉ុន​ ក្នុង​ឆ្នាំ​ ២០១១ ។​

៥​ ឆ្នាំ​ក្រោយ​រញ្ជួយ​ដី​កម្រិត​ ៩​ រិចទ័រ​ កើត​ឡើង​ក្នុង​ប្រទេស​ ជប៉ុន​ បង្ក​ឲ្យ​មាន​រលក​ស៊ូណាមិ​ បំផ្លាញ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​ ជប៉ុន​ដែល​ជាប់​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ សម្លាប់​មនុស្ស​ជិត​ពីរ​ម៉ឺន​នាក់​ ធ្វើ​ឲ្យ​បំណែក​ផ្សេងៗ​ រសាត់​អណ្ដែត​ ក្នុង​នោះ​មាន​ទូក​មួយ​គ្រឿង​ បាន​ទៅ​ដល់​ឆ្នេរ​រដ្ឋ​ អ័ររីហ្កែន​ សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិលមិញ ។​

តាម​រយៈ​អត្តសញ្ញាណ​របស់​ទូក​ និង​ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​សមុទ្រ​ដែល​ស្ថិត​នៅ​ខាង​ក្នុង​ទូក​បង្ហាញ​ថា​ ទូក​នោះ​បាន​រសាត់​អណ្ដែត​ចម្ងាយ​ប្រមាណ​ ៨​ ពាន់​គីឡូ​ម៉ែត្រ ។​

ក្នុង​ឆ្នាំ​ ២០១២​ ផ្នែក​ខាង​លើ​របស់​នាវា​មួយ​គ្រឿង​កម្ពស់​ ២០​ ម៉ែត្រ​ បាន​រសាត់​ចេញ​ពី​ប្រទេស​ ជប៉ុន​ រយៈ​ពេល​ ១​៥​ ខែ​ បាន​ទៅ​ដល់​ឆ្នេរ​រដ្ឋ​ អ័ររីហ្កែន ។​ កាល​ពី​ឆ្នាំ​មុន​ នាវា​មួយ​គ្រឿង​ផ្សេង​ទៀត​ ដែល​មាន​ពពួក​ត្រី​សម្បូរ​រស់​នៅ​ក្នុង​ដែន​ទឹក​ ជប៉ុន​ បាន​រសាត់​ទៅ​ដល់​ឆ្នេរ​រដ្ឋ​ អ័ររីហ្កែន ៕

ប្រភព៖ kqube

  • ទូក​ដែល​លិច​ដោយសារ​ស៊ូណាមិ​នៅ​ជប៉ុន​៥​ឆ្នាំ​មុន រសាត់​អណ្ដែត​ដល់​ឆ្នេរ​អាមេរិក​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កំសាន្ត
Tags: