UEFA ​និយាយ​ថា​ ​EURO 2016 អាច​នឹង​ត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នក​មើល​

ពាន​រង្វាន់ ​Euro 2016 នឹង​អាច​ត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នក​មើល ​ឬ​ប្រកួត​ដោយ​បិទទ្វា ​ដោយ​សារ​អាជ្ញាធរ​ព្រួយ​​បារម្ភ​រឿង​ការ​អុក​ឡុក​ជា​យថា​ហេតុ​ពី​ក្រុម​ ISIS​ ដែល​ធ្លាប់​វាយ​ប្រហារ​ក្នុង​តំបន់​អឺរ៉ុប​កន្លង​មក។
ប្រទេស​បែលហ្សិក​ត្រូវ​បាន​ក្រុម​ឧទ្ទាម​មួយ​នេះ​ វាយ​ប្រហារ​កាល​ម្សិល​មិញ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មិត្ត​ភាព​ខ្លះ​ៗ​របស់​ក្រុម​ជម្រើស​ជាតិ​នៅ​តំបន់​នោះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​។ ​ហើយ​នៅ​ពេល​នេះ​ខាង ​UEFA បាន​បញ្ជាក់​ថា​ កំពុង​តែ​ពិចារណា​​ចាត់​ការ​វិធាន​ការ​តឹងរ៉ឹង​បំផុត ​ដើម្បី​ឲ្យ​ធានា​ឲ្យ​សុវត្ថិភាព​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ​ហើយ​ការ​ប្រកួត​ខ្លះ​ប្រហែល​ជា​ត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នក​ទស្សនា​ប្រកួត​បិទ​ទ្វា​ទៀត​ផង។
UEFA ​និយាយ​ថា​ ​EURO 2016 អាច​នឹង​ត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នក​មើល​
អនុប្រធាន ​UEFA​ លោក Giancarlo Abete បាន​និយាយ​ទៅ​កាន់​  Radio24 ក្នុង​ប្រទេស​អ៊ីតាលី​ថា​៖ “​ការ​ប្រកួត​ Euro2016 ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​យើង​មិន​អាច​ពន្យារពេល ​ឬ​ក៏​ផ្អាក​បាន​នោះ​ទេ។ ប្រសិន​បើ​ស្ថាន​ការណ៍​មិន​ស្រួល ​យើង​អាច​ធ្វើ​ការ​ប្រកួត​ដោយ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចូល​មើល ​ប្រសិន​បើ​យើង​មិន​អាច​បញ្ឈប់​ការ​វាយ​ប្រហារ​បី​ពួក​ឧទ្ទាម។ ​​ប្រសិន​បើ​យើង​និយាយ​ពី​ការ​លុប​ចោល​ការ​ប្រកួត​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​ ។ ក្នុង ​​Euro2016 ​ត្រូវ​តែ​ប្រកួត​។ តែ​បើ​ក្នុង​លក្ខណៈ​មិត្តភាព​វិញ​ត្រូវ​ប្ដូរ​ទៅ​កាល​បរិច្ឆេទ​ផ្សេង​វិញ​បាន​។ ជាក់​ស្ដែង​ទាំង​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ​ ប៉ុន្តែ​យើង​កំពុង​និយាយ​ពី​ការ​ប្រកួត​ក្នុង​ខែ​មិថុនា​។ ពេល​នេះ​យើង​កំពុង​តែ​ឆ្លងកាត់​ការ​វាយ​ប្រហារ​​បន្ទាន់​ៗ​ពេក​ហើយ។”
UEFA ​និយាយ​ថា​ ​EURO 2016 អាច​នឹង​ត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នក​មើល​
បើ​តាម​ប្រភព​ពី​អាជ្ញាធរ​បារាំង​បាន​ទទូច​ថា​ ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ​នឹង​រៀប​ចំ​ទៅ​កាម​ការ​គ្រោង​ទុក ​ទោះ​បី​ជា​ស្ថិត​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​មិន​ធ្លាប់​មាន​ពី​មុន​ក៏​ដោយ។ មាន​ប្រជា​ជន​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ជួល​ធ្វើ​ជា​សន្តិសុខ​ការពារ​សុវត្ថិភាព​ រួម​ទាំង​អ្នក​ការពារ​ជំនាញ​ៗ​៩០០​នាក់​ក្នុង​៥១​ប្រកួត​នៃ ​Euro 2016។
ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ត្រូវ​ផ្អាក​ការ​ហ្វឹក​ហាត់​កាល​ម្សិលមិញ ​ដែល​គ្រោង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដោយ​សារ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់៣៤​នាក់​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល​៕
ប្រភព៖kqube