ធ្លាប់​ធុញទ្រាន់​សាក​ថ្ម​ទូរសព្ទ​ម្តងៗ​ទេ?

ពេល​កំពុង​ប្រើ​យ៉ាង​ជក់ចិត្ត ស្រាប់​តែ​ទូរសព្ទ​លោត​សញ្ញា​ជិត​អស់​ថ្ម។ អារម្មណ៍​មួហ្មង​​កើត​ឡើង​មួយ​រំពេច តែ​ក៏​មិន​ដឹង​ធ្វើ​ម៉េចត្រូវ​ទៅ​រក​កន្លែង​មាន​ហ្រ្វី​ភ្លើង​ដើម្បី​សាក​ថ្ម​បន្ថែម។

 

ធ្លាប់​ធុញទ្រាន់​សាក​ថ្ម​ទូរសព្ទ​ម្តងៗ​ទេ?

 

ទូរសព្ទ​ទំនើប​មាន​មុខងារ​​​ប្រើប្រាស់​សំបូរ​បែប​ដូចជា​មាន​កាមេរ៉ា​ដែល​អាច​ប្រើ​សម្រាប់​ថត​រូប​ មាន​ប្រព័ន្ធ 4G ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​ ក៏​ដូចជា​មុខងារ​ជាច្រើន​ទៀត ហេតុ​នេះ​នាំ​ឲ្យ​វា​ស៊ី​ថាមពល​ថ្ម​អស់​ច្រើន។

 

សម័យ​នេះ​ទូរសព្ទ​មិន​គ្រាន់​តែ​ប្រើ​សម្រាប់​ការ​ហៅ​ទំនាក់ទំនង​ធម្មតា។ ដោយសារ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប ធ្វើ​ឲ្យ​ទូរសព្ទ​អាច​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ​លើស​ពី​អ្វី​ទូរសព្ទ​ធម្មតា​ដែល​អាច​ធ្វើ​បាន។ យ៉ាង​ណា​ការ​សាក​ថ្មទូរសព្ទ​​ម្តង​ៗ​គួរ​ឲ្យ​ធុញទ្រាន់​ ទើប​ជំរុញ​អ្នកប្រើប្រាស់​​ទូរសព្ទ​មួយ​ចំនួន​ជ្រើសរើស​ទូរសព្ទ​​ដែល​កាន់​ថ្ម​បានយូរ។

 

និយាយ​អីចឹង ប្រិយមិត្ត​ណា​ខ្លះ​ធុញទ្រាន់​ការ​សាក​ថ្ម​ទូរសព្ទ​ខ្លះ?

 


អត្ថបទ៖ ប៊ុណ្ណារ៉ា