ស្លឹក​បាស​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​អ្នក​មិន​គួរ​មើល​រំលង!!!

ស្លឹក​បាស​ជា​រុក្ខជាតិ​វល្លិ​មួយ​ប្រភេទ​ដែល​មាន​ស្លឹក​រាង​ដូច​ជា​រាង​បេះដូង​ហើយ​មាន​ផ្លែ​រាង​មូល​ទ្រវែង​តូច​ហើយ​ខ្លី​ជាង​ផ្លែ​ត្រសក់​និង​ជា​ចំ​នី​ដ៏​ពេញ​និយម​បំផុត​របស់​សត្វ​ចាប។ហើយ​តែងតែ​ឃើញ​មាន​ដុះ​នៅ​តាម​ដី​ដែល​ទំនេរ​ជុំវិញ​ផ្ទះ​និង​នៅ​តាម​ចម្ការ​នានា​ដែល​ដី​មាន​សំណើម​និង​ទំនេរ​ហើយ​វា​តែង​តែ​តោង​ឡើង​ដើម​ឈើ​ដែល​នៅ​ក្បែរ​វា។ស្លឹក​បាស​ក៏​ជា​បន្លែ​ដែល​មាន​ការ​និយម​សម្រាប់​យក​ធ្វើ​ជា​បន្លែ​ផ្សំ​សម្រាប់​ជា​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ​តាម​ការ​និយម​ផង​ដែរ។សម្រាប់​ការ​បរិភោគ​ស្លឹក​បាស​បាន​ផ្ដល់​ជា​ផល​ប្រយោជន៍​ដល់​សុខភាព​និង​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​បាន​មួយ​ចំនួន​ផង​ដែរ​។ដូច្នេះ​ហើយ​ស្លឹក​បាស​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​រាងកាយ​ដូច​ខាង​ក្រោម​នេះ​៖

-កាល់ស្យូម​បាន​ផ្ដល់​ជា​ថាមពល​ដល់​រាងកាយ​និង​មាន​ការ​លូតលាស់​ឆាប់​រហ័ស
-វីតាមីន​B​បាន​ជួយ​ដល់​ការ​ចង​ចាំ​បាន​ល្អ​នៃ​ខួរ​ក្បាល
-វីតាមីន​C​បាន​ជួយ​ប្រឆាំង​និង​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​នៃ​រាងកាយ
-ជាតិ​ដែក​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​មាន​ភាព​រឹងមាំ
-បាន​ជួយ​លាង​សម្អាត​និង​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ
-សម្បូរ​ដោយ​សារធាតុ​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

-ជួយ​ក្នុង​ការ​បញ្ចុះ​កម្ដៅ​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ​និង​អាការៈ​រមាស
-ជួយ​ក្នុង​ការ​បន្ថយ​ជាតិ​ស្ករ​ជៀស​វាង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម
-ជួយ​ព្យាបាល​អាការៈ​រាគ​មួល​ តឹង​ណែន​ឆ្អល់​និង​ជួយ​បណ្ដេញ​ខ្យល់​ក្នុង​ពោះ​វៀន
-ផ្ទុក​ដោយ​សារធាតុ​បេតាការូទីន​ដែល​បាន​បម្លែង​ជា​វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់
-ជួយ​ការពារ​ជំងឺ​មហារីក​ពោះវៀន​និង​ក្រពះ
បាន​ជួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​ឲ្យ​គ្រប់គ្រាន់​សម្រាប់​សារពាង្គកាយ
-ជួយ​ការពារ​និង​ជួសជុល​កោសិកា​ស្បែក​ដែល​ខូច​ឲ្យ​ល្អ​ស្រស់​ស្អាត​ឡើង​វិញ

អត្ថបទ ៖ Mr.Samrach

 

  • ស្លឹក​បាស​បាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​អ្នក​មិន​គួរ​មើល​រំលង!!!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កីឡា
Tags: