អត្ថប្រយោជន៍ដែលទទួលបាន ពីការផឹកទឹកបាយដែល អ្នកមិនធ្លាប់ដឹង

តើអ្នកធ្លាប់ដឹងទេថាទឹកបាយមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក? ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរតែសាកល្បង៖

១. ជាប្រភពដ៏ល្អនៃថាមពល

ទឹកបាយសំបូរទៅដោយកាបូអីុដ្រាត ហេតុនេះហើយទើបវាជាប្រភពដ៏ល្អនៃថាមពល។ រាងកាយអាចងាយនឹងទាញយកថាមពលពីការបំបែកកាបូអីុដ្រាត។ ផឹកទឹកបាយមួយកែវជារៀងរាល់ព្រឹក។ អ្នកនឹងមិនមានអារម្មណ៍ថាវិលមុខ រឺខ្សោយដោយសារតែអស់ថាមពល។

២. ទប់ស្កាត់ការទល់លាមក
វាសំបូរទៅដោយជាតិសរសៃ និង សំរួលដល់ការបន្ទោរបង់។ ដូចគ្នានេះផងដែរ, ជាតិម្សៅនឹងជួយរំញោចដល់ការដុះលូតលាស់បាត់តេរីល្អក្នុងក្រពះជំរុញអោយពោះវៀនមានសុខភាពល្អ។

៣. ទប់ស្កាត់ការខ្សោះជាតិទឹក
នៅរដូវក្តៅ, ទឹកបាយត្រូវបានគេណែនាំជាពិសេសតាមខ្លួន។ ដោយសារតែអាកាសធាតុក្តៅ ដូចនេះរាងកាយរបស់អ្នកច្បាស់ជាបាត់បង់ជាតិទឹក និង អំបិល ដោយការបែកញើស។ ដូច្នេះទឹកបាយជួយបំពេញជីវជាតិ និង ទឹកដែលបាត់បង់ និងកាត់បន្ថយឳកាសនៃការខ្សោះជាតិទឹក។

៤. ដំណោះស្រាយដ៏ល្អសំរាប់ការឆ្លងមេរោគ
ទឹកបាយត្រូវបានគេប្រើប្រាស់ជាទូលំទូលាយក្នុងការប្រើប្រាស់សំរាប់ដោះស្រាយបញ្ហាគ្រុន ដូចដែលវាទប់ស្កាត់ការបាត់ជាតិទឹក ដោយសារតែការគ្រុន និងក្អួតពេលដែលឆ្លងមេរោគ។ វាជួយបំពេញជីវជាតិដែលបាត់បង់ និង ជំរុញការជាសះស្បើយ។

៥. គ្រប់គ្រងការរាគរុស
ទឹកបាយគឺល្អបំផុតសំរាប់ព្យាបាលការរាគរុស។ មិនត្រឹមតែមនុស្សវ័យជំទង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប្រើសំរាប់ទារកផងដែរ។ ទារកដែលរាគរុស ហើយមិនបានធ្វើការព្យាបាលទានពេលនោះទេ វាអាចនាំអោយខ្សោះជាតិទឹកធ្ងន់ធ្ងរ។ តាមការសិក្សាមួយចំនួនបានរកឃើញថាទឹកបាយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរាគរុស ជាពិសេសសំរាប់ទារក។

វិធីធ្វើទឹកបាយ

វាល់អង្ករមួយកំប៉ុង លាងអោយស្អាត រួចដាក់ដាំជាមួយទឹក ៤ ពែង។ ពេលដែលអង្ករជិតឆ្អិន ជាត់យកទឹកបាយ (ធ្វើដូចអ្នកដាំបាយ)។ ទឹកបាយអ្នកអាចបន្ថែមអំបិល រឺស្ករចូលបាន ដើម្បីអោយមានរសជាតិ។ ផឹកវាទាន់នៅក្តៅឧណ្ហៗ។

ដូច្នេះអ្នកគួរតែផ្លាស់ប្តូរទំលាប់នៃការដាំបាយឆ្នាំងខ្សែភ្លើង មកដាំបាយធម្មតាវិញ ដើម្បីយកទឹកបាយ៕

ប្រភព៖​bektleay

  • អត្ថប្រយោជន៍ដែលទទួលបាន ពីការផឹកទឹកបាយដែល អ្នកមិនធ្លាប់ដឹង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: