ភេសជ្ជៈ ៥ មុខ​ធ្វើ​ឲ្យ​ធាត់​ដោយ​មិនដឹង​ខ្លួន​

​ក្រៅពី​អាហារ​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​ភេសជ្ជៈ​មួយចំនួន​ផងដែរ​ព្រោះ​វា​អាច​បណ្តាលឱ្យឡើង​ទម្ងន់​យ៉ាង​លឿន​ដោយ​មិនដឹង​ខ្លួន​ទៀតផង ។ ភេសជ្ជៈ​ដែល​គប្បី​ប្រុងប្រយ័ត្នដោយសារ​វា​ងាយ​ធ្វើឱ្យ​ឡើង​ទម្ងន់​ទាំងនេះ​រួមមាន​ដូចជា ៖

១-​ទឹក​«​តែ​»​ក្រូចឆ្មារ ទឹកដោះគោ​ទឹកកក និង សូកូឡា​ទឹកកក

​ទាំង​ទឹក​«​តែ​»​ក្រូចឆ្មារ ទឹកដោះគោ​ទឹកកក និង សូកូឡា​ទឹកកក ជា​ភេសជ្ជៈ​ដែល​មនុស្សជាច្រើន និយម​ចូលចិត្ត ។ ប៉ុន្តែ​ភេសជ្ជៈ​ទាំងនេះ​បើ​យើង​រាប់​ពី​បរិមាណ​កាឡូរី​របស់​វា​វិញគឺមាន​បរិមាណ​ខ្ពស់​ណាស់​ក្នុង​មួយ​កែវ​គឺមាន​រហូត​ពី ២២០ ដល់ ៤០០ កាឡូរី​ឯណោះ ។

២-​ទឹកដោះគោ​សណ្តែកសៀង​
​បើ​នរណាម្នាក់​គិតថា​ទឹកដោះគោ​សណ្តែកសៀង​មិន​បង្ក​ឱ្យ​ធាត់​នោះ​ជាការ​គិត​ខុស​ហើយព្រោះ​ក្នុង​ទឹកដោះគោ​ប្រភេទ​នេះ​មាន​លាយ​ផ្សំ​ទៅដោយ​សារជាតិ​ផ្សេងៗ ពិសេស​ស្ករដោយ​ក្នុងនោះ​មួយ​កែវ​មាន​បរិមាណ​កាឡូរី​ដល់​ទៅ ១៥០ កាឡូរីផងដែរ ។

៣-​ទឹកក្រឡុក​
​ទឹក​ទំពាំងបាយជូរ ទឹកក្រូច ទឹក​ម្នាស់ ទឹក​ល្ហុង ។ ល ។ ជា​ប្រភេទ​ផ្លែឈើ​ដែល​គេ​និយម​ផឹកហើយ​ផ្តល់​ថាមពល​ខ្ពស់បំផុត ។ ពិសេស​បើ​យើង​យក​ទឹក​ផ្លែឈើ​ទាំងនេះ​មក​កិន​រំលាយបញ្ចូល​គ្នា​គឺ​បរិមាណ​កាឡូរី​កាន់តែច្រើន​ហេតុនេះ​នៅពេល​ផឹក​ទៅ​ងាយ​ឡើង​ទម្ងន់​ណាស់ពិសេស​បើ​នៅពេល​កិន​អ្នកលក់​ដាក់​ស្ករស​ទឹកដោះគោ​បន្ថែមទៀត​នោះសារជាតិ​ផ្អែម​នឹងងាយ​បង្ក​ឱ្យ​ឡើង​ទម្ងន់​ទ្វេដង ។

៤-​កាហ្វេ​
​កាហ្វេ​មាន​កាឡូរី​ទាប​ណាស់​ប៉ុន្តែ​នៅពេលដែល​យើង​ផឹក​ដោយ​ដាក់​បន្ថែម​ស្ករស​ទឹកដោះគោក្រែ​ម ហើយ​បើ​ផឹក​ក្នុង​បរិមាណ​ច្រើន​កែវ​ផង​នោះ​កាឡូរី​ឡើង​ខ្ពស់​ពី ៨៤០ ទៅ ១,៦១០ កាឡូរី​តែម្តង ។

៥- ភេសជ្ជៈ​លើក​កម្លាំង​
​គ្រឿង​ភេសជ្ជៈ​ប្រភេទ​ជំនួយ​កម្លាំង​បើសិន​ផឹក​ជាប់​ជាប្រចាំ​ឱ្យ​នាំ​ចៀស​ផុតពី​ការឡើង​ទម្ងន់​ឡើយ ព្រោះ​វា​ជា​ភេសជ្ជៈ​លាយ​ផ្សំ​ទៅដោយ​សារជាតិ​ស្ករ​និង​សារជាតិ​កាហ្វេ​អ៊ី​ន​ដោយ​មួយកំប៉ុង​វា​ផ្តល់​ថាមពល​ពី ១១០ ដល់ ១៣០ កាឡូរី ៕

ប្រភព៖ pmhotnews

  • ភេសជ្ជៈ ៥ មុខ​ធ្វើ​ឲ្យ​ធាត់​ដោយ​មិនដឹង​ខ្លួន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: