Jaguar នឹងបង្កើតរថយន្ត ប្រើប្រាស់អគ្គីសនី ជួយដល់បរិស្ថាន

បច្ចេកវិទ្យា៖ ជាមួយនឹងម៉ូដែលទាំង៥ ដែលមានតែមួយគត់ នៅក្នុងត្រកូលរបស់ខ្លួន ក្រុមហ៊ុន Jaguar  មានផលិតផលបន្ថែមទៀត ដែលមិនធ្លាប់ មានជាប្រវត្តិសាស្ត្រ និងពង្រីកឲ្យបានឆាប់ៗ ដើម្បីចួលរួមចំណែក ការពារបរិស្ថាន នេះបើយោងតាម autoguide ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦។

 លោក Ian Callum  ប្រធានរចនាម៉ាករថយន្ត Jaguar បានឲ្យដឹងថា «វាជារឿងភ្ញាក់ផ្អើលដ៏ធំ» នោះគឺសម្រាប់ Jaguar ។

លោកបានបន្ថែមទៀតថា «ក្នុងរយៈពេល២ឆ្នាំទៅហើយ នឹងមិនមានអ្វីមួយ នោះគឺការបើកបរដោយ មិនចាំបាច់ប្រើប្រាស់ ម៉ាស៊ីនប្រេងសាំង  កាលមុនដូចកំប្លែង ប៉ុន្តែពេលនេះយើងមាន» ។

សម្រាប់ម៉ូដែលចុងក្រោយនេះ ត្រូវបានទម្លាយថា នឹងមានឈ្មោះ EV-Type  ប៉ុន្តែមិនទាន់មានព័ត៌មាន បន្ថែមច្រើនជាងនេះ ដើម្បីបញ្ជាក់ នៅឡើយនោះទេ៕

Jaguar នឹងបង្កើតរថយន្ត ប្រើប្រាស់អគ្គីសនី ជួយដល់បរិស្ថាន