អូបាម៉ា៖ កូនស្រីខ្ញុំចង់ជួប Messi

អាហ្សង់ទីន៖ Sasha និង Malia Obama ដែលត្រូវជាកូន ប្រធានាធិបតីអាម៉េរិក គឺមានអ្វីគ្រប់យ៉ាង ដោយគ្រាន់តែស្នើសុំ សម្រាប់បំពេញ តម្រូវការជីវិតពួកគេ លើកលែងតែ រឿងមួយគត់ ដែលពួកគេមិនទាន់ បានជួបប្រទះ ក្នុងជីវិត នោះ គឺជាពេលវេលា ដ៏រំភើប ដោយចង់ជួបមុខ កីឡាករ Messi ។

យោងតាម foxsports ចុះផ្សាយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា បើទោះបីជាឪពូកគេ ជាប្រធានាធីបតីអាម៉េរិក តែពួកគេមិនទាន់មាន លទ្ធភាពអាចជួប កីឡាករ Messi នៅឡើយ។

ក្នុងអំឡុងនៃកិច្ចប្រជុំ និយាយពីសហគ្រិនវ័យក្មេង ក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋធានី Buenos Aires ក្នុងប្រទេសអាហ្សង់ទីន  លោកប្រធានាធីបតី អូបាម៉ា បាននិយាយថា «មានអ្នកគាំទ្ររាប់លាននាក់ ចង់ជួបកីឡាករបាល់ទាត់ Messi ហើយកូនស្រីរបស់ខ្ញុំក៏ដូចគ្នាដែរ» ។

អូបាម៉ាបានបន្តថា «ខ្ញុំចង់នាំកូនស្រីរបស់ខ្ញុំ មកកាន់ទីនេះ ដូច្នេះពួកគេអាចនឹងឃើញ ភាពស្រស់ស្អាតនៃទីក្រុងមួយនេះ ហើយចង់ជួប Messi តែខ្ញុំមិនអាចជួយរៀបចំបាន» ៕

អូបាម៉ា៖ កូនស្រីខ្ញុំចង់ជួប Messi