Paris Saint-Germain ត្រៀម​៦៣,៥លាន​ដុល្លារ​ប្រមាញ់ Sturridge

ក្រុម​ជើងឯក​បារាំងParis Saint-Germain បាន​ត្រៀម​ទឹក​ប្រាក់ ៤៥​លាន​ផោន (៦៣,៥លានដុល្លារ) ដើម្បី ទិញ​ខ្សែប្រយុទ្ធ​ជួរមុខ Daniel Sturridge ពី​ហង្ស​ក្រហម Liverpool។

 

Paris Saint-Germain ត្រៀម​៦៣,៥លាន​ដុល្លារ​ប្រមាញ់ Sturridge

 

​ប្រភព​ពី Daily Mail បាន​ឲ្យ​ដឹង​ថា​ភ្នាក់ងារ​របស់ PSG នឹង​មក​កាន់​ទីក្រុង​ឡុងដ៍​ដើម្បី​មើល​ទម្រង់​លេង របស់ Sturridge ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ក្រុម​ជម្រើស​ជាតិ ហូឡង់។

 

Sturridge ត្រូវ​គ្រូ​បង្វឹក​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ប្រកួត​ទល់​នឹង អាល្លឺម៉ង់ និង​ហូឡង់ ក្រោយ​ជា​ពី​របួស​​ខែ​មុន ។ អតីត​កីឡាករ​របស់ Chelsea រូប​នេះ​កន្លង​មក​ត្រូវ​អ្នកគាំទ្រ Liverpoolនិង​កីឡាករ​មុន​ៗ របស់ ក្លឹប​រិះគន់​ពី​របួស​ញឹកញាប់។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ទាំង​អ្នកចាត់ការ​ទូទៅ និង​សាមី​កីឡាករ​បញ្ជាក់​ថា​គេ រីករាយ​បន្ត​​នៅ Anfield។

 

ក្លឹបParis Saint-Germain ក្រោម​ការ​ដឹកនាំ​របស់​លោក Laurent Blanc កំពុង​ខ្នះខ្នែង​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​សម្រាប់​ត្រៀម​រដូវកាល​ក្រោយ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​បច្ចុប្បន្ន​២​រូប​ទាំង Edinson Cavani និង Zlatan Ibrahimovic ​ប្រកាស​ថា​នឹង​ចាកចេញ​នៅ​ចុង​រដូវកាល​នេះ​ហើយ៕

 

ចុច​អាន៖ Courtois ​ថា​ Chelsea បណ្ដេញ​ Mourinho ពិត​ជា​ត្រឹមត្រូវ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ 90Min