ឈិន​ ឈឿន​​រៀប​ការ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ​សំបូរ​ភ្ញៀវ​សំខាន់​ៗ​​

ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា​ ឈិន ឈឿន និង​កញ្ញា​ ចន្នី ប៉ូឡែន ​នឹង​រៀប​ចំ​ពិធី​មង្គលការ​របស់​ពួក​គេ​​នា​ថ្ងៃ​ទី​​១៧​ ខែ​មិថុនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​​ទំនាក់ទំនង​ស្នេហា​អស់​រយៈ​ពេល​ប្រហែល​ជា​១០​ឆ្នាំ​កន្លង​ទៅ។

 

ឈិន​ ឈឿន​​រៀប​ការ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ​សំបូរ​ភ្ញៀវ​សំខាន់​ៗ​​

 ឈិន ឈឿន និង ​ ចន្នី ប៉ូឡែន (រូបថត៖ ​ ចន្នី ប៉ូឡែន)

 

កញ្ញា​ ​ចន្នី ប៉ូឡែន ដែល​ជា​អនាគត​ភរិយា​របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ពួក​នាង​​នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​ទួលគោក។ ពិធី​មង្គល​ការ​របស់​ពួក​នាង​​​​មិន​ធំ​ដុំ​ ឬ​អធិកអធម​ខ្លាំង​​​ឡើយ​​ពោល​គឺ​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជា​៦៥​តុ​ប៉ុណ្ណោះ។ ​កញ្ញា​បញ្ជាក់​ថា​ ដោយ​សារ​ឆ្នាំ​​ក្រោយ​បង​ប្រុស​របស់​នាង​ត្រូវ​រៀប​ការ​ម្នាក់​ទៀត​ ដូច្នេះ​ត្រូវ​កំណត់​ភ្ញៀវ​ឲ្យ​ច្បាស់​លាស់​សម្រាប់​ពួក​នាង​ និង​ភ្ញៀវ​សម្រាប់​បង​ប្រុស។

 

ចន្នី ប៉ូឡែន​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​មង្គល​ការ​របស់​ពួក​នាង​​រៀប​ចំ​​ធម្មតា​ និង​ភ្ញៀវ​មិន​ច្រើន​ ប៉ុន្តែ​ក៏​មាន​​រៀប​ចំ​ពិសេស​ដែរ។ ​កញ្ញា​ថា ៖«ប្រហែល​ជា​​៦៥​តុ​ទេ​ ព្រោះ​ឆ្នាំ​ក្រោយ​បង​ខ្ញុំ​ការ​មួយ​ទៀត​ ចឹង​ភ្ងៀវ​ត្រូវ​មាន​ចំនួន​​ឲ្យ​បាន​ច្បាស់​​ មួយ​ឆ្នាំ​ការ​ចឹង​ខ្លាច​ភ្ញៀវ​ពិបាក​ ទើប​ម៉ាក​ប៉ា​ខ្ញុំ​ ពួក​គាត់​មាន​កំណត់»។

 

កញ្ញា​បន្ត​ថា ៖«បង​ពិធី​មង្គល​ពីរ​នាក់​ខ្ញុំ​ ខ្ញុំ​ធ្វើ​ធម្មតា​ទេ​​ ព្រោះ​ភ្ញៀវ​ប៉ា​របស់​ខ្ញុំ​សុទ្ធ​តែ​លោក​ធំ​ៗ​ចូល​រួម​ ហើយ​ខ្ញុំ​មាន​កំណត់​ A ​B​ Cតុ​សម្រាប់​កីឡាករ​ តុ​សម្រាប់​លោក​ធំ​ និង​តុ​ភ្ញៀវ​​សម្រាប់​អ្នក​​ជិត​ខាង»។ ក្រៅ​ពី​ភ្ញៀវ​ជា​អ្នក​កីឡា​ពិសេស​ៗ​ជា​ច្រើន​ ឈិន​ ឈឿន​ក៏​មាន​ភ្ញៀវ​ជា​តារា​សិល្បៈ​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​គ្រោង​នឹង​អញ្ជើញ​ចូល​រួម​ដែរ។

 

ឈិន​ ឈឿន​​រៀប​ការ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ​សំបូរ​ភ្ញៀវ​សំខាន់​ៗ​​ ឈិន ឈឿន លេខ​១៧ កាន់​ទង់​ជាតិ​ខ្មែរ​

 

១៧​គឺ​ជា​លេខ​ដែល​កញ្ញា​ស្រលាញ់​​ពេញ​ចិត្ត​បំផុត​ ពី​ព្រោះ​​ឈិន ឈឿន​ពាក់​អាវ​លេខ​១៧​ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​គេ​ទាំង​ពីរ​នាក់​​​កំណើត​ថ្ងៃ​ទី​១៧​​ជា​វេលា​​​មង្គល​ការ។ កញ្ចប់​អាំងប៉ាវ​ក្នុង​ថ្ងៃ​មង្គល​ការ​ក៏​ដាក់​លេខ​១៧​ដែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​