ការណ៍​ពិត​ជា​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​អស់​សំណើច​អំពី​គ្រឿងស្រវឹង​

គ្រឿង​ស្រវឹង​មិន​មែន​ទើប​តែ​មាន​នា​ពេល​​បច្ចុប្បន្ន​នេះ​​ទេ​ ពោល​គឺ​វា​មាន​​ប្រវត្តិ​យូរយារ​ណាស់​មក​ហើយ ដែល​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ ហើយ​ការណ៍​ពិត​អំពី​គ្រឿងស្រវឹង​នា​អតីតកាល​​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​អស់​សំណើច​បាន និង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។

ការណ៍​ពិត​ជា​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​អស់​សំណើច​អំពី​គ្រឿងស្រវឹង​

១. ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​គឺ​មាន​តាំង​ពី​១២,០០០​​ឆ្នាំ​មុន​ម្ល៉េះ​
នៅ​ពេល​ដែល​កុលសម្ព័ន្ធ​សម័យ​បុរាណ​ចាប់​ផ្ដើម​រៀន​អំពី​ការ​ធ្វើ​កសិកម្ម​ ពួក​គេ​ក៏​ចាប់​ផ្ដើម​​រក​វិធី​បង្កើត​ស្រា​ល្អ​សម្រាប់​សម័យ​មុន​ផង​ដែរ​។

២. ក្រុម​ជនជាតិ​ដើម​Babylonians​បុរាណ​ប្រើ​ប្រាស់​ស្រា​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​បំផ្លាញ​​ក្រុម​ខ្លួន​លិច​លង់​
វា​អាច​ជា​លើកដំបូង​ដែល​មាន​ការ​លេង​ល្បែង​ភ្នាល់​នៅ​ក្នុង​ពិធី​ជប់លៀង​​ ដែល​តម្រូវ​ឲ្យ​អ្នក​លេង​ត្រូវ​ផឹក​ស្រា​របស់​ខ្លួន​ឲ្យ​អស់​​ ហើយ​នេះ​ជា​វិធី​ដែល​ក្រុម​ជនជាតិ​ដើម​ Babylonians​ ប្រើ​​ដើម្បី​យក​ឈ្នះ​អ្នក​ដែល​ចង់​បំផ្លាញ​ក្រុម​របស់​ខ្លួន​។

៣. រូបមន្ត​ធ្វើ​ម្ហូប​ដែល​ត្រូវ​បាន​ស្គាល់​ថា​ចាស់​ជាង​គេ​ក្នុង​ពិភពលោក​គឺ​រូបមន្ត​ផលិត​​ស្រាបៀ​
ក្នុង​អតីតកាល​ពិភពលោក​ព្យាយាម​ស្វែង​រក​វិធី​​ជួយ​សម្រួល​ដល់​ភាព​ស្រេក​ទឹក​ ព្រមទាំង​ធ្វើការ​​​រៀបចំ​ពិធី​ជប់លៀង ដូចនេះ​ហើយ​ ​វិធី​ផលិត​​ស្រាបៀ គួរ​តែ​ជា​រូបមន្ត​មួយ​ដែល​មាន​​មុន​គេ​បង្អស់​ក្នុង​ពិភពលោក​។

៤. ក្រុម​នាវិក និង​អ្នក​នៅ​លើ​នាវា​យក​គ្រឿង​ផឹក​ទៅ​ដាក់​លើ​ភ្លើង​ដើម្បី​បញ្ជាក់​ថា​តើ​វា​​ពិតជា​ស្រា​ពិតប្រាកដ​មែន​ឬ​អត់​​
អ្នក​បើក​នាវា​ និង​អ្នក​នៅ​លើ​នាវា​​ តែងតែ​ធ្វើ​ការ​ពិសោធន៍​​គ្រឿង​​​សម្រាប់​ផឹក​របស់​ខ្លួន ដោយ​យក​គ្រឿង​ផឹក​នោះ​ដាក់​លើ​ភ្លើង​​ដើម្បី​ដឹង​ថា​​ ជា​ស្រា​ល្អ​ឬ​អត់​ ប្រសិន​បើ​វា​មាន​ចេញ​​ភ្លើង ឬ​ក៏​ផ្ទុះ ​នោះ​វា​ជា​ស្រា​ល្អ​។

៥. ក្រុម​Vikings បាន​ប្រើ​ប្រាស់​ស្រា​ដើម្បី​អបអរ​​​ជោគជ័យ​របស់​ខ្លួន​ ​​ ដោយ​ផឹក​ស្រា​ស្រោច​ពី​លើ​លលាដ៍​ក្បាល​របស់​ឈ្លើយ​សឹក​។

៦. ពួកPuritansតាម​ពិត​ទៅ​យក​ស្រាបៀ​ និង​ស្រា​ទំពាំងជូរ​តាម​ខ្លួន​ច្រើន​ជាង​ទឹក​​នៅ​ពេល​ដែល​គេ​​ធ្វើដំណើរ​តាម​សំពៅ​ ឬ​នាវា
នៅ​ពេល​ដែល​ក្រុម​នេះ​រៀបចំ​របស់​របរ​​ដើម្បី​ចេញ​ដំណើរ​​ទៅ​ឆ្ងាយ​ជាពិសេស​តាម​សមុទ្រ​ ទឹក​ស្អាត​មិនមែន​ជា​របស់​សំខាន់​សម្រាប់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ស្រា​ទៅ​វិញ​។

៧. ម្ដាយ​របស់​Winston Churchill គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ស្រា​ក្រឡុក​Manhattan​មុន​គេ​
លោក​ Winston គឺ​ជា​មេដឹកនាំ​ក្នុង​សម័យ​សង្គ្រាម​ដ៏​អស្ចារ្យ​ ចំណែក​​ម្ដាយ​របស់​លោក​ គឹ​ជា​អ្នក​​ដែល​បាន​រក​ឃើញ​នូវ​ភេសជ្ជៈ​ទាន់​សម័យ​ថ្មី​មួយ​សម្រាប់​ពិភពលោក​មុន​គេ​ ​គឺ​ស្រា​ក្រឡុក​។

៨. ពីរ៉ាមីត​ត្រូវ​បាន​កសាង​ឡើង​ក្រោម​ឥទ្ធិពល​នៃ​ស្រា
អ្នក​ធ្វើ​ការ​នៅ​Gaza Pyramid ធ្លាប់​ទទួល​បាន​ស្រា​បៀរ​៤​លីត្រ​​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ការងារ​សាងសង់​ប្រាសាទ​​។

៩. ក្រុម​Vikings​ជឿ​ថា​ឋានសួគ៌​របស់​ពួក​គេ​ក៏​មាន​ផង​ដែរ​នូវ​សត្វ​​ពពែ​បិទ​ស្រាបៀ​វេទមន្ត​
ក្រុម​Vikings ជឿ​ថា​ជីវិត​ក្រោយ​ពេល​ស្លាប់​ដ៏​អស្ចារ្យ​​របស់​Valhalla គឺ​ការ​មាន​សត្វ​ពពែ​ដែល​ផលិត​នូវ​ស្រាបៀ​ជំនួស​ឲ្យ​ការ​ផលិត​នូវ​ទឹកដោះ​ពពែ​។

១០. ស្ដេច​​ប្រទេស​Prussia ហាម​ឃាត់​មិន​ឲ្យ​មាន​កាហ្វេ​ដើម្បី​ឲ្យ​មាន​មនុស្ស​ច្រើន​ឡើង​​​ផឹក​ស្រា​​
ស្ដេច​របស់​ប្រទេស​ Prussia ឈ្មោះ​Freddie ចង់​ធ្វើ​កិច្ចការ​តែ​មួយ​គត់​គឺ​ពិធី​ជប់​លៀង​ ដូចនេះ​ហើយ​លោក​បាន​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ តែ​ត្រូវ​ផឹក​ស្រា​។

១១. ក្រុម​ធម្មយាត្រា​ Pilgrims តាម​ពិត​ទៅ​ឈប់​​នៅ ​Plymouth Rock​ គឺ​ព្រោះ​តែ​អស់​ស្រា
មូលហេតុ​មួយ​ក្នុង​មូលហេតុ​ចម្បង​ដែល​ក្រុម​ធម្មយាត្រា​Pilgrimsឈប់​​នៅ ​Plymouth Rock គឺ​ព្រោះ​តែ​អស់​ស្រា​ ហើយ​ត្រូវ​រក​ទិញ​ស្រា​នៅ​​កន្លែង​លក់​ស្រា​ក្បែរៗ​នោះ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​​តំបន់​ជនជាតិ​ដើម​អាមេរិក​។

១២. អ្នក​ប្រវត្តិសាស្ត្រ​ជឿ​ថា​មនុស្ស​ចាប់​ផ្ដើម​​ធ្វើ​កសិកម្ម​​គឺ​ព្រោះ​ស្រា​ មិន​មែន​ព្រោះ​អាហារ​នោះ​ទេ​
តាម​ពិត​ទៅ​មនុស្ស​មិន​បាន​ខ្វល់​ពី​ការ​ដាំ​ដុះ​សម្រាប់​អាហារ​នោះ​ទេ​ អ្វី​ដែល​គេ​ចង់​បាន​គឺ​​ការ​​ដាំដុះ​ដើម្បី​ផលិត​ស្រា​ ហើយ​ការ​កើត​មាន​នូវ​អាហារ​​ពី​ការ​ដាំដុះ​​ គឺ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​។

១៣. Bourbon ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ​​គ្រឿង​ស្រវឹង​របស់​អាមេរិក​ (Alcoholic Drink of America) ក្នុង​ឆ្នាំ​១៩៦៤​ ដោយ​សភា
មាន​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​នៅ​អាមេរិក​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់​Bourbonថា​ជា​ជម្រើស​ភេសជ្ជៈ​របស់​ប្រទេស​។

១៤. Abe Lincoln មាន​លិខិត​អនុញ្ញាត​លក់​ស្រា​ ហើយ​បាន​បើក​កន្លែង​លក់​ស្រា​ជា​ច្រើន

១៥. Magellan នាំ​យក​ជាមួយ​ខ្លួន​នូវ​ស្រា​ច្រើន​ជាង​អាវុធ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​លោក​
អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​សរសេរ​ក្នុង​ឯកសារ​ថា​ លោក​Magellan ចូលចិត្ត​​ផឹក​ស្រា​ខ្លាំង​ណាស់​ ហើយ​​គាត់​បាន​ដាក់​យក​ជា​មួយ​នូវ​ស្រា​​ច្រើន​ ជាង​អាវុធ​នៅ​លើ​នាវា​របស់​លោក​មុន​ពេល​ចេញ​ដំណើរ​។

១៦. នៅ​ថ្ងៃ​បុណ្យ​​នៃ​ការ​អរគុណ​ (Thanksgiving’s day) ដំបូង មាន​ការ​ឲ្យ​កាដូ​ជា​ស្រា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​

១៧. លោក​ George Washington ប្រធានាធិបតី​ដំបូង​របស់​អាមេរិក​ ក៏​មាន​កន្លែង​ផលិត​ស្រា​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ការណ៍​ពិត​ជា​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​អស់​សំណើច​អំពី​គ្រឿងស្រវឹង​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កំសាន្ត
Tags: