ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

ភរិយា​ចាស់​របស់​តារា​សម្ដែង Nicky Wu មិន​បាន​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​អ៊ឹកធឹក​ដូច Liu Shishi នោះ​ទេ​ដោយ​សារ​តែ​ពួក​គេ​រៀបការ​ក្នុង​គ្រា​ក្រ​លំបាក។

 

ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

 

តារា​​សម្ដែង​តៃវ៉ាន់​ល្បី​ឈ្មោះ Nicky Wu និង​ភរិយា Liu Shishi ទើប​តែ​ប្រព្រឹត្ត​ពិធី​មង្គលការ​ហើយ​ដ៏​ធំដុំ​មួយ​នៅ​ដែន​​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ជាមួយ​នឹង​ប្រាក់​ចំណាយ​សរុប​ប្រមាណ ១៤​លាន​ដុល្លារ។ តារា​អាយុ​៤៥ ឆ្នាំ​​ក៏​បាន​ជូន​ចិញ្ចៀន​ពេជ្រ​ទម្ងន់​៥,៥​ការាត់​ តម្លៃ ១,៨​លាន​ដុល្លារ​ឲ្យ​ប្រពន្ធ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ផង​ដែរ​។

 

ក្រោយ​មង្គល​ការ​១​ថ្ងៃ ត្បិត​ថ្ងៃ​ទី ២១ ខែ​មីនា​ ម្ដាយ​របស់ Nicky Wu ​បាន​ចែក​រំលែក​នឹង​អ្នក​កាសែត​ថា លោក​ស្រី​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ពេល​ចូលរួម​មង្គល​​ការ​របស់​កូន​ប្រុស។ យ៉ាងណាមិញ ទន្ទឹម​នឹង​សុភមង្គល​នេះ លោក​ស្រី​ក៏​មាន​អារម្មណ៍​ថា​មាន​កំហុស​​ជាមួយ​កូនប្រសា​មុន​​​ដូច​គ្នា​ ដោយ​សារ​តែ Nicky Wu ជាមួយ​អតីត​ភរិយា Yashu Ma មិន​បាន​​មាន​ពិធី​រៀបការ​ឲ្យ​សមរម្យ​នឹង​គេ។

 

ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

 

ម្ដាយ​​តួ​រឿង “Scarlet Heart” និយាយ​ទាំង​ក្រៀមក្រំ៖ “កំឡុង​ពេល​នោះ អាជីព​សម្ដែង​របស់ Nicky មិន​រីក​ចំរើន​​ដូច​សព្វ​ថ្ងៃ។ បើ​ទោះ​បី​ជា​គេ​ថត​រឿង​ច្រើន​មែន តែ​នៅ​តែ​មិន​ល្បី​ឈ្មោះ។ កូន​ប្រុស​ខ្ញុំ​មិន​អាច​ប្រារព្ធ​ពិធី​មង្គល​ការ​ឲ្យ​បាន​ធំដុំ​ដូច​សិល្បករ​ដទៃ​ទៀត​ ហើយ​ក៏​គ្មាន​សមត្ថភាព​​ជូន​ជំនូន​មាន​តម្លៃ​ដូច​ឥលូវ​​ឲ្យ​អតីត​ភរិយា​ដែរ”។

 

ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

 

Nicky Wu និង​តារា​សម្ដែង Yashu Ma ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឆ្នាំ ២០០៦។ នៅ​ពេល​នោះ​តារា​សម្ដែង​កើត​ឆ្នាំ ១៩៧០ ទើប​តែ​សង​បំណុល​ដ៏​ធំ​មួយ​ឲ្យ​ឪពុក​ក្រោយ​ពេល​សន្សំ​លុយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ក្នុង​បទ​សម្ភាសន៍​លើ​ទូរទស្សន៍​តៃវ៉ាន់ Yashu បាន​អួត​ថា Nicky Wu បាន​ជូន​នាង​នូវ​​ចិញ្ចៀន​ពេជ្រ​ទម្ងន់ ៥,៣​ការាត់​មួយ​វង់។ ប៉ុន្តែ​ក្រោយ​មក​​នាង​បាន​សារភាព​ថា ចិញ្ចៀន​នោះ នាង​ជា​អ្នក​ចេញ​លុយ​ដោយ​ខ្លួន​ឯង។ មុន​ពេល​រៀបការ អ្នក​ទាំង​២​ក្រខ្សត់​ដល់​ថ្នាក់ សូម្បី​រូប Pre Wedding ក៏​គ្មាន​លទ្ធភាព​ថត​ក្នុង​​ស្ទូឌីយោ​​ឲ្យ​បាន​សមរម្យ​ដែរ​ បាន​ត្រឹម​តែ​ថត​នៅ​ចិញ្ចើម​ផ្លូវ​តែ​ប៉ុណ្ណោះ។

 

ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

 

ក្រោយ​ពេល​លែងលះ​ជាមួយ Nicky Wu ក្នុង​ឆ្នាំ​២០០៩ Yashu Ma បាន​រៀបការ​ជាមួយ​ស្វាមី​ថ្មី​ដែល​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ជនជាតិ​អូស្ត្រាលី​មួយ​រូប​។ ​អ្នក​ទាំង​២​មាន​កូន​ជាមួយ​គ្នា​ចំនួន​២​នាក់ ប្រុស​១​ស្រី​១៕

 

ចុចអាន៖ទិដ្ឋភាព​​​ទាំង​ស្រុង​ពី​​មង្គល​របស់ Nicky Wu និង Liu Shishi នៅ​កោះ​បាលី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
sao