តារា​ស្រី ៤ ដួង​ ប្រាប់​អាថ៌កំបាំង​ដូច​គ្នា ធ្វើ​ឱ្យ​រាង​​សិចស៊ី​ស្អាត

ចំណង់​ចំណូល​​ចិត្ត​មួយ​ដែល​តារា​ស្រី​ ៤ ដួង​នេះ​ ឧស្សាហ៍​អនុវត្ត​ដើម្បី​ទទួល​បាន​រាង​ស្អាត​ គឺ​កីឡាហែល​ទឹក​។ ពួក​គេ​សុទ្ធ​តែ​អះ​អាង​​ដូចគ្នា​ថា ហែល​ទឹក​ ជា​ចំណង់​ចំនូល​ចិត្ត​ ហើយ​ជួយ​ឲ្យ​មាន​រាង​ស្អាត​។

 

ជា​រៀង​រាល់​ព្រឹក ​ក្រៅពី​រវល់​ការងារ​​ ស្រី​ស្អាត បេនីយ៉ាំង​ ​​ប្រាប់​ថា​​មិន​ដែល​ចោល​ឡើយ​ ការ​ហាត់​ប្រាណ​ ជាពិសេស​នោះគឺ​ការ​​​​ហែល​ទឹក។ ក្រៅ​ពី​កា​ហែល​ទឹក​ដើម្បី​ទទួល​បាន​រាង​ស្អាត​ បេី​ ប្រាប់​ថា​ នាង​ចូលចិត្ត​ញ៉ាំ​ផ្លែ​ឈើ​ និង​ហាត់​យូ​ហ្កា​។

 

តារា​ស្រី ៤ ដួង​ ប្រាប់​អាថ៌កំបាំង​ដូច​គ្នា ធ្វើ​ឱ្យ​រាង​​សិចស៊ី​ស្អាត

 

ចំណែក​ឯកូន​កាត់​អាល្លឺម៉ង់ សូ ម៉ៃ​យ៉ា ប្រាប់​ថា​ កីឡា​ហែល​ទឹកគឺ​សំខាន់  មិន​តែ​ប៉ុណ្ណោះ​ជួយ​ឲ្យ​នាង​មាន​រាង​ស្លីម​ស្អាត អ្វី​ដែល​ពិសេសវា​​ចំណង់​ចំណូល​ចិត្ត​របស់​នាង​តែ​ម្តង​។

 

តារា​ស្រី ៤ ដួង​ ប្រាប់​អាថ៌កំបាំង​ដូច​គ្នា ធ្វើ​ឱ្យ​រាង​​សិចស៊ី​ស្អាត

 

ជាមួយ​គ្នា​នេះ​ មាស ថន​ស្រី​ណៃ​ ក៏​មិន​ខុស​គ្នា​ដែរ​នាង​ធ្លាប់​បង្ហើប​ប្រាប់​ Sabay ថា​ ហែល​ទឹក​សំខាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​រាង​ស្អាត​ ស្មា​បើក​ ស្រក​ក្បាល​ពោះ​។​មិន​មែន​ទើប​តែ​ឥឡូវ​ទេ​ដែរ​តារា​រូប​នេះ​អនុវត្ត​ការហែល​ទឹក​​ប៉ុន្តែ​នាង​ប្រាប់​ថា​ហែល​តាំង​ពី​ក្មេង​មក​ម្ល៉េះ​។

 

តារា​ស្រី ៤ ដួង​ ប្រាប់​អាថ៌កំបាំង​ដូច​គ្នា ធ្វើ​ឱ្យ​រាង​​សិចស៊ី​ស្អាត

 

យ៉ាង​ណាមិញ ដួង​ ម៉ានិច តារា​ស្រី​និយម​ស្លៀក​ពាក់​សិច​ស៊ី ប្រាប់​ថា​នាង​ចូល​ចិត្ត​ហាត់​ប្រាណ​ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ជា​ពិសេស​ជួយ​ឲ្យ​រាង​ស្អាត​ ហើយ​កីឡា​ដែល​នាង​តែង​តែ​ហាត់​ជា​ប្រចាំ​នោះ​គឺ កីឡា ហែល​ទឹក ក្នុង​នោះ​នាង​ចំណាយពេល​ប្រមាណ​ជាង​៣០នាទី​​។មិន​តែ​ប៉ុណ្ណោះ​ វា​ជួ​យ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ទៀត​ផង៕

 

តារា​ស្រី ៤ ដួង​ ប្រាប់​អាថ៌កំបាំង​ដូច​គ្នា ធ្វើ​ឱ្យ​រាង​​សិចស៊ី​ស្អាត

 

អត្ថបទ៖ ថា ម៉ាលីដា​