ប្តីវាយ ប្រពន្ធ ៣ដំបង​ ឪពុកក្មេក ចូលទៅឃាត់​ វាយបែកក្បាល

កណ្តាល៖ ប្រពន្ធមិនហូប បាយជាមួយ​ បិទទ្វារផ្ទះដេកពេល ប្រពន្ធចូលផ្ទះ ទាញដំបងវាយ​ ចំនួន៣​ដំបង ជាមួយគ្នាបុរសវ័យចំណាស់ ត្រូវជាឪពុកក្មេក​ បានចូលទៅជួយឃាត់ ស្រាប់តែជន​សង្ស័យ វាយបណ្តាលឲ្យបែកក្បាល ក្រោយរួច​ត្រូវនគរបាលឃាត់ខ្លួន​ នៅម៉ោង១៩៖៣០នាទី ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិរលាំងកែន ​ឃុំ​រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។"
នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សន វណ្ណដេតភេទស្រីអាយុ៤២ឆ្នាំ​ មានមុខរបរជា​កសិករត្រូវជាប្រពន្ធ ទី២ឈ្មោះស៊ិន វណ្ឌនភេទប្រុសអាយុ៦៥ឆ្នាំ​ មានមុខរបរជាកសិករ ត្រូវជាឪពុក​ក្មេកជាសង្ស័យ ចំណែកជនសង្ស័យឈ្មោះដារ៉ា សារ៉ូភេទប្រុស អាយុ៣១ឆ្នាំ​ មានមុខរបរជាកសិករ​ អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុ ជាមួយគ្នា។ នគរបាលបានបន្តថា មុនពេលកើតហេតុ ម៉ោងប្រហែល ១៧ជាង ជនរងគ្រោះជាប្រពន្ធ បានធ្វើបាយម្ហូប រួចហៅប្តីឲ្យហូបបាយ​ ដោយខ្លួនមិនទាន់ហូបនោះទេ និងបានដើរទៅផ្ទះអ្នកជិតខាង លុះបន្តិចក្រោយ​មកក៏ត្រឡប់មកផ្ទះ បានរៀបបាយឲ្យប្តីហូប​ ហើយខ្លួន បានដើរចេញទៅក្រោយផ្ទះ ដោយមិនទាន់ហូបបាយនោះទេ ដោយដើរមកឈរលេង នៅខាងមុខផ្ទះ បន្តិចក្រោយមក ស្រាប់តែជន សង្ស័យជាប្តីបាន​បិទភ្លើង ទាំងក្នុងផ្ទះនិងក្រៅផ្ទះ លុះពេលប្រពន្ធចូលផ្ទះ ស្រាប់តែទាញដំបង វាយប្រពន្ធចំនួន៣ដំបង ឃើញដូច្នេះ បុរសជាឪពុកក្មេក បានចូលទៅឃាត់កុំឲ្យវាយកូនស្រី ក៏ត្រូវជនសង្ស័យវាយនិង ដំបងចំ​ក្បាលបែកផងដែរ ។ ក្រោយពេលកើតហេតុ​ ជនរងគ្រោះបានដាក់ពាក្យ បណ្តឹងឲ្យនគរបាលឃាត់ខ្លួន ជនសង្ស័យចាត់ការ ទៅតាមផ្លូវច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត