គ្រូគ្មានចិត្តមេត្តា ខឹងសិស្ស មិនធ្វើកិច្ចការផ្ទះ ឲ្យតម្រង់ជួរ រួចទះកំផ្លៀងម្នាក់ម្តងៗ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីនេះ មានវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់គ្រូស្រីម្នាក់ ខឹងសិស្សមិនធ្វើកិច្ចការផ្ទះឲ្យហើយ តម្រូវឲ្យសិស្សឈរជាជួរ និងទះកំផ្លៀងសិស្សនោះម្នាក់ម្តងៗតែម្តង ដើម្បីទុកជាការព្រមាន។

វីដេអូឃ្លីប បង្ហាញពីការធ្វើទារុណកម្ម ទៅលើសិស្សនេះ ថតបានកាលពីថ្ងៃទី១៧ ខែមីនា តែត្រូវបានបែកធ្លាយ បង្ហោះចូលទៅក្នុងបណ្តាញសង្គម ដោយជនម្នាក់ឈ្មោះ Lan កាលពីពេលថ្មីៗនេះ។ មូលហេតុបណ្តាលឲ្យមានហេតុការណ៍យ៉ាងដូច្នេះកើតឡើង ក៏ដោយសារតែអ្នកគ្រូរូបនោះ ខឹងនឹងសិស្សរបស់គាត់ដែលមិនបានធ្វើកិច្ចការផ្ទះឲ្យគាត់។

ក្នុងវីដេអូនោះគេឃើញថា អ្នកគ្រូស្រីរូបនោះ បានតម្រូវឲ្យសិស្ស៧នាក់ដែលមិនបានធ្វើកិច្ចការផ្ទះឲ្យគាត់ឈរជាជួរមុខក្តារខៀន រួចធ្វើការស្តីបន្ទោស និងទះកំផ្លៀងម្នាក់ម្តងៗ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង នៅក្នុងសាលាមួយកន្លែងដែលមិនមានប្រភពច្បាស់លាស់ ស្ថិតក្នុងស្រុក Jingyang ខេត្ត Sichuan ប្រទេសចិន

ទស្សនាវីដេអូ៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត