ស្រីបន្លំធ្វើប្រុស ល្បួងក្មេងស្រីៗ រួមភេទ ដោយប្រើលិង្គជ័រ ត្រូវជាប់គុក

អង់គ្លេស៖ នារីម្នាក់បន្លំតែងខ្លួនជាមនុស្សប្រុស ឆបោកក្មេងស្រីៗតាមអនឡាញ ហើយល្បួងពួកនាងរួមរ័កដោយប្រើលិង្គជ័រ បច្ចុប្បន្នត្រូវជាប់គុក។

នាង Jennifer Staines មកពីក្រុង Preston ស្រុក Lancashire បានដាក់រូបភាពរបស់នាង ប​ន្លំជាមនុស្សប្រុស នៅលើបណ្តាញសង្គម ដោយដាក់ឈ្មោះថា Jason Spiller ក្នុងន័យដើម្បីទាក់ទាញក្មេងស្រីៗ ឲ្យលង់ស្រលាញ់នាង រួចល្បួងរួមភេទ។ 

ក្រោយបែកការណ៍ នៅថ្ងៃនេះផងដែរ នាងត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ៣ខែ ក្រោយនាងសារភាពថា ពិតជាបានល្បួងក្មេងស្រីៗ អាយុចន្លោះពី ១២-១៧ឆ្នាំ ដើម្បីរួមភេទ ដោយប្រើប្រាស់លិង្គសិប្បនិមិត្ត (លិង្គជ័រ) ប្រាកដមែន។ ក្នុងចំណោម ជនរងគ្រោះទាំងអស់ ដែលត្រូវនាង Jennifer បោកប្រាស់ មានក្មេងស្រីម្នាក់ នៅមិនទាន់អាចទទួលយកការពិតបាន ព្រោះតែមិនអស់ចិត្ត ពេលដឹងថា នាង Jennifer តាមពិតជានារី មិនមែនជាបុរសឡើយ

ប្រភពឲ្យដឹងទៀតថា នាង Jennifer បានបោកប្រាស់ ក្មេងស្រីរងគ្រោះ ដោយប្រើប្រាស់រូបភាពក្លែងក្លាយ និងប្រើប្រាស់ល្បិចជាច្រើនទាំងមុនពេល និងក្រោយជួបគ្នា ដើម្បីអូសទាញក្មេងស្រីរងគ្រោះទាំងនោះ ឲ្យព្រមរួមភេទជាមួយនាង តួយ៉ាងដូចជាការប្រើបន្ទប់ទឹកផ្សេងគ្នា និងមិនអនុញ្ញាតិឲ្យអ្នកណា យកដៃមកប៉ះខ្លួននាងជាដើម។ មិនតែប៉ុណ្ណោះនៅក្នុងពេលរួមភេទ នាងបានប្រើប្រាស់ស្រោមអនាម័យ នៅលើលិង្គជ័ររបស់នាងផងដែរ។ ក្នុងនោះមានក្មេងស្រីរងគ្រោះម្នាក់ មានទំនាក់ទំនង ជាមួយជនសង្ស័យរហូតដល់ទៅ ជាង១ឆ្នាំទៀតផង។  

នាង Jennifer ត្រូវបានចាប់ខ្លួនបន្ទាប់ពីនាងបានចូលទៅជួប ក្រុមគ្រួសារក្មេងស្រីរងគ្រោះម្នាក់ កាលពីអំឡុងឆ្នាំ២០១៤ ដែលពេលនោះម្តាយរបស់នាង បានទូរស័ព្ទហៅប៉ូលិស ក្រោយគាត់សង្ស័យថា នាងJenniferជាបុរសក្លែងក្លាយ៕  

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត